(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌដែលកំពុងខិតជិតមកដល់ ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ IZE បានផលិតស្ពតពាណិជ្ជកម្មថ្មីសន្លាងមួយ រំលេចនូវសកម្មភាពសើចក្អាកក្អាយសប្បាយរីករាយពេញមួយគ្រួសារ រាល់ពេលបានញុំាទឹកក្រូចអាយស៍ IZE មានរូបរាង ឡូយ កាលីប ជាមួយម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខ នារដូវបុណ្យភ្ជុំបិណ្ឌ។

អ្នកស្រី គង់ កុសល នាយិការទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា «ក្រៅពីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ស្ពតពាណិជ្ជកម្មថ្មីរបស់យើង ក៏ចង់បង្ហាញថាឱកាសពិសេសនេះ នឹងកាន់តែរីករាយ នៅពេលមានទឹកក្រូចអាយស៍ IZE នៅក្នុងដៃ ដូចទៅនឹងទិដ្ឋភាពមាននៅក្នុងស្ពតពាណិជ្ជកម្មរបស់យើងអញ្ជឹង»

ដោយមានការចូលរួមសម្តែងពីក្រុមចម្រៀង SMALLWORLD SMALLBAND ក្រុមតូច ស្ពតពាណិជ្ជកម្មថ្មីនេះ បង្ហាញពីសកម្មភាពនៃការរៀបចំចង្ហាន់ នំអន្សម ទេយ្យទាន ព្រមទាំងទឹកក្រូចអាយស៍ IZE សម្រាប់ប្រគេនព្រះសង្ឃ បន្ទាប់មកសមាជិកគ្រួសារក៏នាំគ្នាញុំាអាហារជាមួយនឹងទឹកក្រូចអាយស៍ IZE ដោយទឹកមុខសប្បាយរីករាយជាខ្លាំង។

អ្នកស្រី គង់ កុសល បន្ថែមថា ខណៈបុណ្យភ្ជុំបិណ្ឌនឹងមកដល់ឆាប់ៗនេះ វាក៏ជាការរំលឹកអារម្មណ៍ល្អៗដែលពលរដ្ឋគ្រប់គ្នាទទួលបាននារដូវបុណ្យភ្ជុំបិណ្ឌ ហើយជាពេលវេលាដ៏សំខាន់មួយដែលគ្រប់គ្នាទន្ទឹមរង់ចាំជារៀងរាល់ឆ្នាំដើម្បីជួបជុំគ្រួសារ ញាតិមិត្តបងប្អូន ដើម្បីចំណាយពេលជាមួយគ្នា ញុំាអាហារឆ្ងាញ់ៗ ស្តាប់ចម្រៀងពិរោះៗ និងលេងល្បែងកម្សាន្តនានា។

ក្នុងឱកាសនេះដែរ អ្នកស្រីនាយិការទីផ្សារ ក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តវិធានការ «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

សូមទស្សនាស្ពតពាណិជ្ជកម្មទឹកក្រូចអាយស៍ IZE ខាងក្រោមនេះ៕
ទឹកក្រូចអាយស៍ IZE និមិត្តរូបនៃភាព ស្រស់ស្រាយ សប្បាយ ឡូយ កាលីប!