(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition ប្រចាំប្រទេសកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ បានសម្ពោធផលិតផលថ្មី ImmuLift ដែលជាភេសជ្ជៈបំប៉ន និងជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ នៅក្នុងប្រទេសកម្ពុជា កាលពពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ។

លិតផលថ្មី ImmuLift ផ្សំឡើងដោយការលាយបញ្ចូលគ្នាដ៏ពិសេស នៃគ្រឿងផ្សំដែលរួមមាន EpiCor® (ធាតុផ្សំដែលត្រូវបានស្រាវជ្រាវដោយគ្លីនិកដែលពង្រឹងប្រព័ន្ធការពារទីមួយ និងទីពីររបស់រាងកាយ) វីតាមីន C វីតាមីន D3 សេលេនីញ៉ូម និងស័ង្កសី ImmuLift ផ្តល់នូវវិធីសាស្រ្តរហ័ស និងងាយស្រួលសម្រាប់មនុស្សពេញវ័យ ដើម្បីទទួលបានការទ្រទ្រង់ប្រព័ន្ធភាពសុំាបានគ្រប់កម្រិត និងពង្រឹងការការពារធម្មជាតិរបស់រាងកាយ។

សុខភាពប្រព័ន្ធភាពស៊ាំនៅតែជាកង្វល់សំខាន់នាពេលបច្ចុប្បន្ន។ តម្រូវការសម្រាប់ការពង្រឹងប្រព័ន្ធភាពស៊ាំក៏មានការកើនឡើងផងដែរ ដោយអ្នកប្រើប្រាស់យល់ដឹងពីសារៈសំខាន់នៃការបង្កើនការការពារប្រព័ន្ធភាពស៊ាំ។ និន្នាការនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុង Euromonitor’s Growth of Dietary Supplements and Immunity-Positioned Supplements ជាមួយនឹងការកើនឡើង ១៧% នៃការរីកចម្រើនជាសកលនៃអាហារបំប៉នសុខភាពប្រព័ន្ធភាពស៊ាំនៅចន្លោះឆ្នាំ២០១៩ និង ២០២០។

 បើតាមអ្នកស្រី ឈុន ណៃឈីវ ដែលជាប្រធានចាត់ការទូទៅនៃក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition កម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ មនុស្សរាល់គ្នាចាប់ផ្តើមយល់ដឹងពីសារៈសំខាន់នៃការរក្សាសុខភាពរបស់ពួកគេឱ្យស្ថិតក្នុងស្ថានភាពល្អបំផុត ដើម្បីការពារខ្លួនពីផលប៉ះពាល់នៃភាពតានតឹង និងជំងឺផ្សេងៗ។ ការសម្ពោធផលិតផល ImmuLift នឹងត្រួសត្រាយផ្លូវសម្រាប់អ្នកប្រើប្រាស់ ដើម្បីទទួលបាននូវការទ្រទ្រង់ប្រព័ន្ធភាពស៊ាំបានគ្រប់កម្រិតក្នុងទម្រង់ជាភេសជ្ជៈរហ័ស និងងាយស្រួល ដើម្បីពង្រឹងការការពារធម្មជាតិរបស់រាងកាយ និងការពារកោសិការបស់ពួកគេពីភាពតានតឹងអុកស៊ីតកម្មផងដែរ»

សមាសធាតុស្នូលទាំង ៥ ដែលមាននៅក្នុងរូបមន្ត ImmuLift រួមមាន៖

*EpiCor®៖ ផលិតចេញពីគ្រឿងផ្សំធម្មជាតិតែមួយគត់ដែលត្រូវបានឆ្លងកាត់ដំណើរការរលាយជាពិសេស ដើម្បីជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលមានអត្ថប្រយោជន៍សម្រាប់ប្រព័ន្ធការពារភាពស៊ាំដំបូងរបស់រាងកាយ ដែលមាននៅច្រមុះ មាត់ និងបំពង់ក ព្រមទាំងខ្សែការពារបន្ទាប់របស់រាងកាយ។

* វីតាមីនC៖ រួមចំណែកដល់ដំណើរការធម្មតានៃប្រព័ន្ធភាពស៊ាំ និងការពារកោសិកាពីភាពតានតឹងអុកស៊ីតកម្ម។
* វីតាមីនD3៖ គាំទ្រដល់ដំណើរការប្រកបដោយសុខភាពល្អនៃប្រព័ន្ធភាពស៊ាំ និងបង្កើតបរិមាណកាល់ស្យូមនៅក្នុងរាងកាយដើម្បីលើកកម្ពស់សុខភាពឆ្អឹង។

* សេលេញ៉ូម និងស័ង្កសី៖ គាំទ្រដល់ដំណើរការធម្មតានៃប្រព័ន្ធការពារ និងរួមចំណែកការពារកោសិកាពីភាពតានតឹងអុកស៊ីតកម្ម។
ល្អឥតខ្ចោះសម្រាប់លោកអ្នក ដើម្បីទទួលទាននៅពេលណាក៏បាន ដោយគ្រាន់តែដាក់ ImmuLift មួយកញ្ចប់ចូលទៅក្នុងទឹកក្តៅ ឬត្រជាក់ ២៤០ មីលីលីត្រ ហើយកូររហូតដល់រលាយ ដើម្បីទទួលបាននូវភេសជ្ជៈបង្កើនប្រព័ន្ធភាពស៊ាំដែលមានរសជាតិ blackcurrant។ ផលិតផលនេះអាចរកបានតាមរយៈសមាជិកឯករាជ្យ Herbalife Nutrition ។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង៩០ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែល
ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕