(ភ្នំពេញ)៖ ដែកថែបអ៊ីតាលីម៉ាក វី បានបង្ហាញវីដេអូពាណិជ្ជកម្មថ្មី ដែលឆ្លុះបញ្ចាំងពីការបង្កើតភាពជោគជ័យ ដោយឈរលើមូលដ្ឋានយ៉ាងរឹងមាំ និងយូរអង្វែង ព្រមទាំងបានបង្ហាញពីតួអង្គស៊ូភើហេរ៉ូថ្មីដែលជា និមិត្តរូបនៃភាពជោគជ័យ និងរឹងមាំនៃដែកថែបម៉ាក វី។

វីដេអូពាណិជ្ជកម្មថ្មីបានបង្ហាញថាដែកថែបអ៊ីតាលីម៉ាក វី ជាផលិតផលជម្រើសទីមួយសម្រាប់វិស័យសំណង់ជាច្រើនទសវត្សរ៍ក្នុងទីផ្សារកម្ពុជាដោយតែងតែត្រូវបានជ្រើសរើសប្រើប្រាស់នៅក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវថ្នល់ សណ្ឋាគារ អគារខ្ពស់ៗ ដែលកំពុងលេចចេញជារូបរាងគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។
ដែកថែបអ៊ីតាលីម៉ាក វី ជាដែកថែបមានគុណភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងជាដែកថែប ដែលបានទទួលវិញ្ញាបនបត្រ ISO 9001:2008 បញ្ជាក់គុណភាព និងទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន អ្នកសាងសង់ និងវិស្វករនានា។

គួរបញ្ជាក់ថា ដែកថែបអ៊ីតាលីម៉ាក វី មានត្រាអក្សរវី (V) តែមួយអក្សរគត់ដោយពុំមានបន្ថែមអក្សរអ្វីផ្សេងទៀតនៅពីមុខឬក្រោយអក្សរវី (V) នោះទេ៕

ព័ត៌មានបន្ថែមសូមទាក់ទង៖ ទំព័រហ្វេសប៊ុក៖ https://www.facebook.com/VsteelCambodia