(ឡុងដ៏)៖ ក្លិបបាល់ទាត់អង់គ្លេស ២ក្លិបមាន Tottenham Hotspurs ទិញបានខ្សែការពារ Emerson Royal ពីក្លិប FC Barcelona ក្នុងតម្លៃប្រមាណ ៣០លានអឺរ៉ូដែលមានកិច្ចសន្យា ៥ឆ្នាំ ខណៈដែលកិ្លប Arsenal ក៏ទិញបានខ្សែការពារជប៉ុន Takehiro Tomiyasu ពីក្លិប Bologna ក្នុងតម្លៃត្រឹម ១៦លានផោន។

ប្រភពពី BBC បានឲ្យដឹងថា ក្លិប Tottenham Hotspur បានសម្រេចកិច្ចសន្យាជាមួយក្លិប Barcelona នៃការផ្ទេរខ្សែការពារ Emerson ក្នុងរយៈពេល ៥ឆ្នាំដែលកីឡាកររួបនេះបានចំណាយពេល ២រដូវកាលលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Real Betis រកបាន ៥គ្រាប់ក្នុង ៧៩ប្រកួត បន្ទាប់ពីក្លិបបានធ្វើការចំណាយ ៩លានអឺរ៉ូក្នុងនាំយកគាត់មកវិញកាលខែមិថុនា ខណៈ Spurs បានបញ្ចប់កិច្ចព្រមព្រៀងជាមួយខ្សែការពារ Serge Aurier មុនពេលកំណត់ ១ឆ្នាំ។

ដូចគ្នានោះដែរក្លិប Arsenal ក៏បានសម្រេចការផ្ទេរយកខ្សែការពារសញ្ជាតិជប៉ុន Takehiro Tomiyasu វ័យ ២២ឆ្នាំក្នុងតម្លៃ ១៦លានផោនពីក្លិប Bologna របស់អ៉ីតាលី លេងបាន ៣១ប្រកួតនៃរដូវកាល ២០២០-២០២១ ខណៈដែលក្លិបក៏បានឲ្យខ្សែការពារឆ្នើម Hector Bellerin ចូលរួមជាមួយក្លិបអេស្ប៉ាញ Real Betis ក្នុងលក្ខខណ្ឌខ្ចីជើងជាមួយខ្សែប្រយុទ្ធ Ressi Nelson ត្រូវបានខ្ចីជើង ១រដូវកាលទៅកាន់ក្លិបហូឡង់ Feyenood៕