(ភ្នំពេញ)៖ ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ និងក្នុងគោលបំណង ថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានបង្កើតកម្មវិធីពិសេស ដោយផ្តល់ជូនកាតចាក់សាំងចាប់ពី៥លីត្រដល់រាប់រយលីត្រ ព្រមទាំងកាតបញ្ចូលលុយទូរស័ព្ទជាច្រើនទៀត ដល់អតិថិជនដែលប្រើប្រាស់ផលិតផលធានារ៉ាប់រងអាយុជីវិតរបស់សុវណ្ណាភូមិ ឡាយហ្វ៍។

សម្រាប់ការផ្ដល់ជូននេះដែល គឺគិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ហើយក្នុងនោះផ្ដល់ជូនចំពោះអតិថិជន ដែលបានបង់បុព្វលាភធានារ៉ាប់រងចាប់ពី ១០០ដុល្លារឡើងទៅផងដែរ។

ប្រសិនបើលោកអ្នកមានបំណងចង់ទទួលបានការការពារ ការផ្តល់ជូនពិសេសនេះ ឬត្រូវការព័ត៌មានបន្ថែម សូមទាក់ទងមកកាន់បុគ្គលិកផ្នែកលក់របស់ សុវណ្ណាភូមិ ឡាយហ្វ៍ នៅតាមសាខាធនាគារដៃគូទាំងអស់ទូទាំងប្រទេស ដូចជាធនាគារកាណាឌីយ៉ា ធនាគារប្រៃសណីយកម្ពុជា ធនាគារហត្ថា ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្វូណន ឬតាមរយៈលេខទូរស័ព្ទ ១៨០០ ២១២២៨៨ (ឥតគិតថ្លៃ)។ Website: https://bit.ly/3BiDJU4 ,YouTube: https://bit.ly/3ysibTq

សុវណ្ណាភូមិ ឡាយហ្វ៍ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យជួបតែសេចក្តីសុខ សុភមង្គល សុខភាពល្អ និងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ហើយសូមបងប្អូនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមានទ្រព្យសម្បត្តិសរុបជាង ៧ពាន់លានដុល្លារអាមេរិក និងជាកេរដំណែលតាំងពីឆ្នាំ១៩៩១។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៤ឆ្នាំជាប់ៗគ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរីកចម្រើនលឿនជាងគេនៅកម្ពុជាឆ្នាំ ២០១៨, ២០១៩, ២០២០, និង២០២១ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស និងពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការច្នៃប្រឌិតថ្មីជាងគេនៅកម្ពុជាឆ្នាំ២០២១ ដែលផ្តល់ដោយ International Business Magazine ដែលជាក្រុមហ៊ុនមានទីស្នាក់ការនៅសហព័ន្ធអារ៉ាប់រួម៕