(ប៉េកាំង)៖ លោកស្រី Lang Ping បានប្រកាសនៅថ្ងៃពុធនេះថា លោកស្រីបានលាលែងពីតំណែងគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិ ផ្នែកនារីរបស់ចិនហើយ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

សមាគមបាល់ទះចិន (CVA) ក៏បានបញ្ជាក់ថា កិច្ចព្រមព្រៀងរបស់លោកស្រី Lang បានផុតកំណត់នៅថ្ងៃទី៣១ ខែសីហាម្សិលមិញដែរ។

«ថ្ងៃនេះ គឺជាថ្ងៃដំបូង បន្ទាប់ពីលាលែងពីតួនាទីគ្រូបង្វឹកក្រុមបាល់ទះជម្រើសជាតិ ផ្នែកនារីរបស់ចិន។ ខ្ញុំបានបញ្ចប់ការងារខ្ញុំហើយ»។ នេះបើតាមលោកស្រី Lang បានសរសេរលើប្រព័ន្ធទំនាក់ទំនងសង្គម។

ដោយមានរហស្សនាមថា «ញញួរដែក» នៅអំឡុងពេលលោកស្រីលេងក្នុងអាជីពនោះ Lang បានកាន់តួនាទីជាក្រុមបាល់ទះនារីរបស់ចិន ជាលើកទី២ ក្នុងឆ្នាំ២០១៣។ ស្ថិតក្រោមការដឹកនាំរបស់លោកស្រី Lang ចិនបានឈ្នះមេដាយមាសអូឡាំពិក ក្នុងព្រឹត្តិការណ៍ Rio 2016 ព្រមទាំងឈ្នះពានរង្វាន់ World Cup ឆ្នាំ២០១៥ និង២០១៩ ផងដែរ។

ប៉ុន្តែចិន បានបរាជ័យក្នុងការឈានទៅវគ្គចែកពូល នៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុនកាលពីខែមុន បន្ទាប់ពីចាញ់ក្រុមតួកគី សហរដ្ឋអាមេរិក និងក្រុមរុស្ស៊ី៕