(កាតាឡាំង)៖ សូមនាំអារម្មណ៍អ្នកគាំទ្រមកទស្សនាគ្រាប់ស៊ុតទាំង ១២០គ្រាប់របស់ខ្សែប្រយុទ្ធ Lionel Messi កាលលេងឲ្យក្លិបអេស្ប៉ាញ FC Barcelona ក្នុងពានរង្វាន់លីគ UEFA Champions League។

តាមរបាយការណ៍ UEFA បានបង្ហាញថា ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Messi ស៊ុតបាន ១២០គ្រាប់ក្នុងការបង្ហាញខ្លួន ១៤៩ប្រកួតក្នុងពាន UCL ជាមួយអតីតក្លិប FC Barcelona ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២១ ដែលការស៊ុតគ្រាប់ចុងក្រោយប៉ះជាមួយក្លិប PSG ដែលជាក្លិបអាជីពបច្ចុប្បន្ន៕