(អាមេរិក)៖ នៅទីបំផុតបណ្ដាញសង្គម Twitter បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារថ្មីដែលមានឈ្មោះថា «Super Follows» ដែលវានឹងអនុញ្ញាតឱ្យអ្នកដែលមាន Followers ច្រើនអាចរកលុយបានជាប្រចាំខែ ប៉ុន្តែគឺមានលក្ខខណ្ឌ។ នេះ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១។

សម្រាប់អ្នកដែលមានគណនី Twitter ទាំងអស់អាចធ្វើការរកលុយតាមរយៈមុខងារមួយនេះបានលុះត្រាតែបានបំពេញ លក្ខខណ្ឌ ដូច ជា ទី១ ត្រូវមានចំនួន Followers យ៉ាងតិច ១០.០០០ ឬ 10K followers ទី២ ត្រូវផុស ឬបង្ហោះសារយ៉ាងតិច ២៥ដងក្នុងរយៈ ពេល ៣០ថ្ងៃ ទី៣ ត្រូវតែជាអ្នករស់នៅសហរដ្ឋអាមេរិក និងទី៤ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើយ។

ពាក់ព័ន្ធនឹងមុខងារនេះផងដែរ ត្រូវបាន Twitter បញ្ជាក់ថា បើទោះបីអ្នកនោះរស់នៅលើទឹកដីសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែបើសិន ជាមិនគោរពទៅតាមលក្ខខណ្ឌនោះទេ ក៏មិនអាចស្នើសុំ Monetization រកលុយបានដែរ ជាពិសេសគឺការបង្កើតមាតិកាត្រូវតែ ជា របស់ Regular។

ចំណែកអ្នកដែលចង់ subscribe ត្រូវចំណាយប្រាក់ចន្លោះពី ២.៩៩ ទៅ ៩.៩៩ដុល្លារ ទៅតាមការកំណត់របស់ Twitter ៕