(ភ្នំពេញ)៖ ក្រុមហ៊ុន Creality បានរួមសហការជាមួយ ក្រុមហ៊ុន ECI Distribution ដើម្បីប្រគល់សិទ្ធចែកចាយផ្តាច់មុខតែមួយគត់ នៅក្នុងប្រទេសកម្ពុជា។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ។
លោក អៅតាន់ជុន ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Creality បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ រវាង Creality និង ECI Distribution នឹងក្លាយជាជំពូកថ្មី នៃការអភិវឌ្ឍបច្ចេកវិទ្យា បោះពុម្ព 3D នៅកម្ពុជា។
ក្នុងនាមក្រុមហ៊ុន Creality លោកក៏សូមជូនពរឲ្យ Creality និង ECI Distribution រក្សាកិច្ចសហប្រតិបត្តិការមិត្តភាពនាពេលអនាគត ដើម្បីផលប្រយោជន៍រួម ក្នុងនាមជាឧស្សាហកម្ម កំពុងរីកចម្រើនការបោះពុម្ព 3D នៅលើទីផ្សារពិភពលោក ក្នុងអត្រាជាមធ្យម ៣០% ក្នុងមួយទសវត្សចុងក្រោយនេះ។
លោក អៅតាន់ជុន បានបន្ថែមទៀតថា ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យា និងការធ្វើឲ្យប្រសើរឡើងនៃផលិតផលបោះពុម្ព 3D នឹងនាំមកនូវតម្លៃ និងប្រសិទ្ធភាព ដល់អ្នកប្រើប្រាស់ ដូចជា៖ អ្នកច្នៃប្រឌិត ការអប់រំវេជ្ជសាស្ត្រ ការផលិតតាមតម្រូវការ និងការកែប្រែយន្តការ បច្ចេកវិទ្យាបោះពុម្ព 3D និងផលិតផល -ល-។
លោកបន្ដថា ECI Distribution គឺជាអ្នកចែកចាយICTដ៏ល្បីល្បាញនៅកម្ពុជា ជាមួយនឹងបទពិសោធន៍ដ៏សំបូរបែប ផ្តល់នូវផលិតផលIT ដែលមានគុណភាពខ្ពស់ និងដំណោះស្រាយបច្ចេកទេស សម្រាប់ទីផ្សារក្នុងស្រុក ហើយក៏ជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា ដែលណែនាំផលិតផលបច្ចេកវិទ្យាខ្ពស់ និងបច្ចេកវិទ្យាថ្មីៗ។
ECI Distribution មានក្រុមការងារផ្នែកទីផ្សារដ៏ល្អឥតខ្ចោះ សមត្ថភាពទីផ្សារដ៏រឹងមាំ និងបណ្តាញលក់តាមអ៊ិនធឺណេត ដែលមានបទពិសោធន៌ជាយូរមកហើយ ធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្អ នៅក្នុងប្រទេសកម្ពុជា។ Creality យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងអាជីវកម្មជាមួយ ECI Distribution។ នេះជាការបញ្ជាក់បន្ថែម របស់លោក អៅតាន់ជុន។
សូមជម្រាបថា Creality បានអនុញ្ញាតជាផ្លូវការឲ្យ ECI Distribution ជាភ្នាក់ងារផ្លូវការនៅកម្ពុជា ដើម្បីទទួលសិទ្ធចែកចាយផ្តាច់មុខក្នុងការលក់ផលិតផល Creality នៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងការអភិវឌ្ឍន៍ឥតឈប់ឈរ នៃសេដ្ឋកិច្ច និងវប្បធម៌បច្ចេកវិទ្យាបោះពុម្ព 3D នឹងត្រូវបានប្រើប្រាស់ កាន់តែទូលំទូលាយនៅកម្ពុជា ដែលនឹងនាំមកនូវ តម្រូវការសក្តានុពលដ៏ធំ សម្រាប់ម៉ាស៊ីនបោះពុម្ព 3D នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
នាំចូល និងចែកចាយដោយ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន ជាក្រុមហ៊ុនដៃគូពីរោងចក្រ ដែលទទួលបានសិទ្ធិចែកចាយនៅកម្ពុជា។ សាកសួរព័ត៌មានលម្អិត ទាក់ទងនឹងផលិតផល សូមទាក់ទង៖ ០៧៨ ៨៨៨ ០៥០/ ០៧៨ ៨៨៨ ០៥៤៕