(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងរំភើបបំផុបសម្រាប់អតិថិជនទាំងអស់របស់ក្រុមហ៊ុន EFG ក្នុងកម្មវិធី Eat Win &Drive រដូវកាលទី២នេះបានមកដល់ហើយ គឺឱកាស ឈ្នះរង្វាន់រថយន្ដទំនើបម៉ាក Ford Ecosport ស៊េរីឆ្នាំ២០២១ ចំនួន ៣គ្រឿង និងរង្វាន់ធំៗជាច្រើនសន្ធឹកសន្ធាប់ ដោយអតិថិជនធ្វើការចំណាយទៅលើ ការកម្មង់ញុំា ក្នុងហាង កម្មង់ខ្ចប់ ឬកម្មង់តាមរយៈសេវាដឹកជូន សម្រាប់ហាងណាមួយដូចជា The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, BarBQ Plaza, The Coffee Club ឬ The Hungry App នឹងអាចមានសំណាងឈ្នះរង្វាន់នេះបាន ដោយគ្រាន់តែយកវិក័យបត្រសរសេរឈ្មោះ និងលេខទូរសព្ទ័ ដាក់ចូលក្នុងធុងឆ្នោត។
រង្វាន់នឹងជូនដល់ដៃអតិថិជនពិតៗតែម្ដង ដោយការចាប់រង្វាន់នីមួយៗ និងប្រព្រឹត្តទៅតាមរយៈការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN នេះបើតាមប្រសាសន៍របស់លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន EFG ប្រចាំប្រទេសកម្ពុជា។
លោក ទេព វិរៈ បានបន្ដថា នេះជារដូវកាលទី២ហើយ ដែលក្រុមហ៊ុនផ្ដល់ជូនរង្វាន់ធំជារថយន្ដ ដែលរដូវកាលទី១ បានធ្វើឡើងនៅឆ្នាំ២០១៣ ជាមួយនិងរង្វាន់ធំ រថយន្ដម៉ាក Ford Everest និងក្នុងរដូវកាលទី២ មានរង្វាន់រថយន្ដរហូតដល់៣គ្រឿងឯណោះ។ ក្នុងរដូវកាលទី២នេះការចាប់រង្វាន់ នឹងធ្វើឡើងចំនួន ៣លើក ហើយលើកនីមួយៗ មានរង្វាន់រថយន្ដ ១គ្រឿង រួមទាំងមានរងា្វន់ ទូរទស្សន៍ ខ្សែរកមាសសុទ្ធ និងផ្សេងៗទៀតជាច្រើន។ ការចាប់រង្វាន់លើកទី១ នឹងចាប់ផ្ដើមក្នុងពេល ឆាប់ៗនៅថ្ងៃទី២៥ ខែកញ្ញា ខាងមុនេះហើយ។
បើតាមចំណាប់អារម្មណ៍របស់អ្នកស្រី ច័ន្នធី ដែលបានតែកំពុងរង់ចាំទទួលភីហ្សា ក្នុងហាង The Pizza Company ថានេះជាឱកាសដែលកម្រមាន ដោយមិនត្រឹមតែ ទទួលបានអាហារដ៏ឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានឱកាលឈ្នះរង្វាន់ធំទៀត។ អ្នកស្រីក៏ធ្លាប់ចូលរួមកាលពីរដូវកាលទី១ផងដែរ ប៉ុន្ដែសំណាងមិនដល់ពេលនោះ ហើយក្នុងរដូវកាលនេះ គាត់ថាប្រាដកមានសំណាំងជាក់ជាមិនខាន។
សូមបញ្ជាក់ថា ក្រុមហ៊ុន EFG បានឈានជើងចូលទីផ្សារកម្ពុជាជាង១៦ឆ្នាំហើយ ដែលបានផ្ដល់ជូននៅអាហារដ៏មានឱជារសជាច្រើនប្រភេទ និងបទពិសោធន៍ថ្មី ជាច្រើនរបស់ម៉ាកផលិតផលល្បីៗនៅជុំវិញពិភពលោកសម្រាប់ប្រជាជនកម្ពុជា ថែមទាំងបានបង្កើកឪកាសការងាររាប់ពាន់កន្លែងទៅដល់កូនខ្មែរ ទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗទៀត។ មកទល់ពេលនេះ ក្រុមហ៊ុនបាននាំចូលម៉ាកផលិតផលល្បីៗលំដាប់អន្ដរជាតិចំនួន ៦ម៉ាកដូចជា ម៉ាក The Pizza Company, ការ៉េម Swensen’s, ការ៉េម Dairy Queen, នំដូហ្វណាត់ Krispy Kreme, សាច់អាំង BarBQ Plaza, ហាងកាហ្វ The Coffee Club និងសេវាដឹកជញ្ចូនចំណីអាហារ The Hungry App ដែលបានមានសាខាសរុប ៧០សាខាទូទាំងប្រទេស៕