(ភ្នំពេញ)៖ ចូលដល់ខែថ្មីភ្លាម ក្រុមហ៊ុនខារ៉ាបាវបានបន្តចុះប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀលបន្ថែមទៀត ដល់លោកស្រី អ៊ូច នួន ដែលជាអ្នករស់នៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
លោកស្រី អ៊ូច នួន បានសំដែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលគាត់មិនដែលកាន់ប្រាក់ច្រើនបែបនេះទាល់តែសោះ ហើយលោកស្រីបន្តថា នឹងយកទឹកប្រាក់នេះទៅធ្វើផ្ទះ សងគេ និងសល់ប៉ុន្មានធ្វើដើមរកស៉ី ដើម្បីចិញ្ចឹមគ្រួសារ។
ដោយទឹកមុខញញឹមសប្បាយរីករាយលោកស្រី អ៊ូច នួន ក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតៗ និងសូមឱ្យក្រុមហ៊ុនមានអតិថិជន គាំទ្រកាន់តែច្រើនជារៀងរហូតតទៅ។
ឆ្លៀតក្នុងឱកាសនោះ ប្រធានទីផ្សាក្រុមហ៊ុនខារ៉ាវ បានឱ្យដឹងដែរថា រង្វាន់ខារ៉ាបាវ ១០០លានរៀល និងរង្វាន់ផ្សេងទៀតនៅមានច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំអតិថិជន ទាំងអស់ដែលនិយមគាំទ្រខារ៉ាបាវ។ លោកក៏បានអរគុណដល់អតិថិជនខារ៉ាបាវទាំងអស់ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវ ជារៀងរហូតមក៕