(កណ្ដាល)៖ នៅប៉ុន្មានថ្ងៃថ្មីៗនេះ គម្រោងដីឡូត៍ល្វាឯមសុភមង្គល បានចេញប្រូម៉ូសិនទិញដី១ឡូត៍ ថែមតូបផ្សារ១ គម្រោងដីឡូត៍នេះស្ថិតនៅកណ្ដាលទីរួមស្រុកល្វាឯម នៃខេត្តកណ្ដាល ចំណាយពេលជិះត្រឹមតែ១៥នាទី ពីកោះពេជ្រ វាជាតំបន់ដែលស្ថិតនៅក្នុងគម្រោង របស់រដ្ឋាភិបាលត្រៀមកាត់ចូលរាជធានីភ្នំពេញ ឆាប់ៗខាងមុខនេះ។
លោក សុខ សំអាត ប្រធានគ្រប់គ្រងគម្រោងដីឡូត៍ ល្វាឯមសុភមង្គលបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកឃើញថាអតិថិជនដែលទិញដីឡូត៍ មានបញ្ហាប្រឈមមួយចំនួនដូចជា ទិញដីបានទំនាស់ ទិញដីគ្មានប្រព័ន្ធទឹកភ្លើង ពិបាកក្នុងការរស់នៅ ក៏ដូចជាការទិញទុកលក់ក៏អត្រាចំណេញទាប ជាពិសេសដីភាគច្រើន គឺនៅឆ្ងាយពីទីក្រុងភ្នំពេញ។ គម្រោងរបស់លោក គឺផ្ដោតការយកចិត្តទុកដាក់លើអតិថិជនជាចម្បង គឺមានផ្ដល់ប្លង់រឹង ដើម្បីជាភាពកក់ក្ដៅ មានរៀបចំប្រព័ន្ធទឹកភ្លើង និងប្រព័ន្ធលូរួចជាស្រេច ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលចង់សាងសង់លំនៅដ្ឋានបានភ្លាមៗបន្ទាប់ពីទិញរួច។
ជាក់ស្ដែង ពេលដែលក្រុមការងារ ចុះទៅដល់ទីតាំងផ្ទាល់ឃើញថា ជុំវិញគម្រោងដីឡូត៍ល្វាឯមសុភមង្គល មានគម្រោងធំៗជាច្រើន កំពុងតែបង្ហាញខ្លួននៅទីនោះ ដែលបង្ហាញាថាទីតាំងពិតជាមានសក្ដានុពល និងមានការអភិវឌ្ឍន៏ខ្លាំងក្លាបំផុត ក្រុមការងារពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលទៅដល់ទឹកដីល្វាឯមឃើញមានគម្រោង បុរីប៉េងហ៊ួត ទីក្រុងពិសិទ្ឋ កោះពេជ្រទី៣ រោងចក្រអគ្គីសនី និងគម្រោងអភិវឌ្ឍន៍កោះស្នេហ៍លើដីជា៤០០ហិតា។ ចំពោះទីតាំងដីឡូត៍ល្វាឯមសុភមង្គល ខាងមុខមានផ្លូវ ៥០ម៉ែត និងខាងក្រោយមានផ្លូវហាយវេ ទៅកាន់ទីក្រុងបាវិត ជុំវិញគម្រោងដីឡូត៍មាន ផ្សារ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម និងធនាគារធំៗក៏មានវត្តមាន នៅទីនោះផងដែរ។
លោក សុខ សំអាត បានបញ្ជាក់បន្ថែមទៀតថា គម្រោងរបស់លោកលក់ក្នុងដំណាក់កាលទី១ នេះបាន៥០ភាគរយហើយ អតិថិជនទាំងអស់ដែលសម្រេចចិត្តទិញ ដោយសារក្នុងគម្រោងមានផ្សារ មានកន្លែងលាងឡាន មានម៉ាត មានហាងកាហ្វេ មានហាងអាហារជាច្រើនទៀត ដែលងាយស្រួលសំរាប់ការរស់នៅរបស់ពួកគាត់។
ក្រុមការងារបានសម្ភាសន៍អតិថិជនម្នាក់ ដែលទិញដីឡូត៍នៅទីនោះថា តើភាពកក់ក្ដៅអ្វីដែលធ្វើឲ្យគាត់សម្រេចចិត្តទិញ? គាត់ឆ្លើយថា «ខ្ញុំសម្រេចចិត្តទិញដំបូងព្រោះមាន បងៗមេធាវី បងៗមន្ត្រីមូលដ្ឋាន ក៏ដូចជាអាជ្ញាធរជាច្រើនកំពុងទិញដីត្រៀម សាងសង់ផ្ទះនៅទីនោះ ឥឡូវនេះខ្ញុំបានប្លង់រឹង នៅក្នុងដៃហើយខ្ញុំជឿជាក់លែងបារម្ភអ្វីទាំងអស់ ខ្ញុំក៏បានណែនាំបងប្អូនខ្ញុំ ដែលមានលទ្ធភាពមកទិញដីនេះអ្នកខ្លះ១ឡូត៍ អ្នកខ្លះ ២ឡូត៍ ថែមទៀត»។
គួរបញ្ជាក់ថា គម្រោងដីឡូត៍ល្វាឯមសុភមង្គល កំពុងតែមានប្រូម៉ូសិនបញ្ចុះតម្លៃ ២០០០ដុល្លារ ភ្លាមៗ និងមានថែមជូនកាដូ iPhone 12 Pro Max និងនាឡិការ iWatch ជាច្រើនទៅតាមលក្ខខណ្ឌ ជាពិសេសគឺទិញដីមួយឡូត៍ ថែមតូបផ្សារ១តូប ផ្សារដែលថែមជូន គឺផ្សារពាក់កណ្ដាលផ្សារទំនើបមិនមែនផ្សារត្រីនោះទេ លោកអ្នកអាចទំនាក់ទំនងផ្នែកលក់ របស់ដីឡូត៍ល្វាឯមសុភមង្គលបាន តាមរយៈលេខ ០១០ ៥៥៥ ២១៦/០៨៨ ៨៧២ ០៦៨១/០៩៦ ៨៩១ ៧២០១ /០៦១ ៣៣៣ ០៤៧៕