(តូរីន)៖ អ៉ីតាលី បានត្រឡប់មកកាន់ការប្រកួតប្រជែងជម្រុះពាន World Cup Qatar 2022 បន្ទាប់ពីឈ្នះពាន Euro 2020 ខណៈការប្រកួតបានត្រឹមស្មើជាមួយជម្រើសជាតិប៊ុលហ្គារី ១-១ នៃប្រកួតទី៤ ប្រចាំពូល C ដែលមាន ៥ក្រុមដោយក្រុមលោក Roberto Mancini រកបាន ១០ពិន្ទុ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។
លទ្ធផល ១-១ ដែលក្រុមអ៉ីតាលី ធ្វើបាននេះក៏ជាកំណត់ត្រាមួយដែលលេងមិនចាញ់ក្នុង ៣៥ប្រកូត ដែលក្រុមអេស្ប៉ាញធ្លាប់ធ្វើបានកាលពីមុន គ្រាដែលក្នុងការប្រកួតខ្សែប្រយុទ្ធ Federico Chiesa ជាអ្នកស៊ុតគ្រាប់បាល់នាំមុខមុននៅនាទី១៦ ឲ្យក្រុមលោក Roberto Mancini តែត្រូវបានក្រុមបុលហ្គារីតាមស្មើនៅនាទី៣៩ ដោយកីឡាករ Atanas Iliev ដែលនៅលីគ Serie B។
គួរបញ្ជាក់ផងថា នេះជាការប្រកួតជម្រុះនៅទ្វីបអឺរ៉ុបនៃការប្រកួតជម្រុះពាន World Cup Qatar 2022 ដែលស្ថិតក្នុងពូល C មានក្រុមអ៉ីតាលី, ស្វីស, អៀឡង់ និងក្រុមលីទុយអានី ខណៈប្រកួតបន្ទាប់អ៉ីតាលី ត្រូវប៉ះស្វីស នៃប្រកួតទី៥ ហើយចុងក្រោយត្រូវប៉ះលីទុយអានី៕