(ភ្នំពេញ)៖ បើទោះបីប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ១៩ យ៉ាងណាក្តី ប៉ុន្តែគម្រោង ខុនដូ អេច សែនសុខ បានជំនៈការលំបាកដោយបានសាងសង់ចំកម្មវិធីកាត់ខ្សែបូរសម្ពោធការិយាល័យកណ្តាល និងកំពុងសាងសង់នូវគម្រោងថ្មីរបស់ខ្លួន។
លោក ផាន់ រ៉ាវី ប្រធានគ្រប់គ្រងទូទៅ បានឱ្យដឹងថា គម្រោងលំនៅឋាន អេច សែនសុខ មានទីតាំងស្ថិតនៅដីឡូតិ៍លេខៈ 1255 ផ្លូវលេខៈ 1978 ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្ពស់២៨ជាន់ ស្មើនឹង២៧២យូនីត ជាប្រភេទយូនីត បន្ទប់គេង១ និងបន្ទប់គេង២ ដែលមានទំហំចាប់ពី ៣៧.៧០ម៉ែត្រការ៉េ ដល់ ៦៤.៣០ម៉ែត្រការ៉េ។
លោក ផាន់ រ៉ាវី បានបន្តថា មានចំណតរថយន្ត រហូតដល់៥ជាន់ ជាន់ផ្ទាល់ដីមានការិយាល័យធ្វើការ ការិយាល័សន្តិសុខ ហាងលក់ទំនិញ ហាងកាហ្វេ និងមានទីតាំងទុក សម្រាប់ជួលប្រកបអាជីវកម្មផ្សេងៗទៀតបាន។ ចំពោះនៅផ្នែកខាងលើនៃអគារខុនដូ មានសេវាកម្មតម្រូវ ការផ្សេងៗទៀតដូចជា៖ ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម បន្ទប់សោណា អាងហែលទឹក ស្កាយបា។ល។
លោក លី ប៊ុនហ៊ាង អគ្គនាយកក្រុមហ៊ុន លំនៅឋានអេចស៊ី កម្ពុជា បានថ្លែងថា ចំពោះការចាប់ផ្តើមនូវគម្រោងរបស់ ក្រុមហ៊ុនលំនៅឋាន អេចស៊ី ដែលជាក្រុមហ៊ុនថ្មីបង្កើតឡើងដោយវិនិយោគិនខ្មែរសុទ្ធសាធ ដែលខ្ញុំបាទ លី ប៊ុនហ៊ាង ជាអគ្គនាយក លោក លឹម ទ្រី ជានាយក និងលោក សាយ នី យូស៊ន់ ជានាយក។ ថ្វីត្បិតតែជាក្រុមហ៊ុនថ្មី ប៉ុន្តែស្ថាបនិកក្រុមហ៊ុនសុទ្ធ តែជាអ្នកមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងការសាងសង់ និងលក់ខុនដូ នាពេលកន្លងមក។
លោក លី ប៊ុនហ៊ាង បានបន្តថា លោក និងលោកនាយក លឹមទ្រី គឺជាស្ថាបនិក ក្រុមហ៊ុនលំនៅឋាន អិល កម្ពុជា ភ្នំពេញ ដែលទទួលបានជោគជ័យក្នុងការសាងសង់ និងលក់ខុនដូចំនួន ៧គម្រោងរួចមកហើយ ក្នុងនោះមាន៦គម្រោង បានប្រគល់ជូនអតិថិជនចូល ស្នាក់នៅរួចរាល់ និងគម្រោងទី៧ មានទីតាំងនៅបុរីកីឡា និងបញ្ចប់ការសាងសង់នៅត្រឹមពាក់កណ្តាលឆ្នាំក្រោយ។ ចំណែកលោក សាយនី យូស៊ន់ ជាអគ្គនាយកក្រុមហ៊ុនសំណង់ សាយនី E & C ដែលមានស្នាដៃក្នុងការសាងសង់សំណង់ធំៗ ជាច្រើននាពេលកន្លងមក ជាក់ស្តែងក្រុមហ៊ុនរបស់លោក ទើបតែបញ្ចប់ការសាងសង់ អគារទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ថ្មីផងដែរ។
ជាមួយគ្នានឹងការសម្ពោធគម្រោងថ្មីនេះ លោកបានបញ្ជាក់ថា តាមរយៈបទពិសោធ និងភាពជោគជ័យកន្លងមក លោកបានពិនិត្យឃើញថា តំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាតំបន់ដែលមានសក្តានុពលមួយក្នុងរាជធានីភ្នំពេញ ដោយនៅទីនេះមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ លំនៅឋាន មានផ្សារទំនើបធំៗ មានសាលារៀន មន្ទីពេទ្យ មានសកលវិទ្យាល័យ។ល។ ជាពិសេសដីនៅមានតម្លៃទាប បើប្រៀបធៀបទៅខណ្ឌផ្សេងៗទៀត ដែលមាននៅក្នុងរាជធានីភ្នំពេញ។ ក្នុងពេលអនាគតដ៏ខ្លី តំបន់នេះនិងប្រែក្លាយទៅជាតំបន់រស់នៅបែបទំនើប និងស៊ីវិល័យ តាមបែបសម័យថ្មី ។
បន្ថែមពីនេះលោក លី ប៊ុនហ៊ាង បានឱ្យដឹងថា ក្រុមហ៊ុនលំនៅឋាន អេច កម្ពុជា និងខិតខំផលិតលំនៅឋានប្រភេទខុនដូ ឱ្យមានគុណភាពស្តង់ដារ ខ្ពស់ ទំនើប ស៊ីវិល័យ ប្រណិតភាព តាមបែបផែនសម័យថ្មី ប៉ុន្តែមានតម្លៃធូរថ្លៃ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងបង្គួរ។
ជាមួយគ្នានេះដែរ លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ន ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅមិនទាន់រលាយបាត់ទាំងស្រុងក៏ដោយ ក៏ប៉ុន្តែក្រោមការដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ ម៉ឺងម៉ាត់ ឈ្លាសវៃ និងច្បាស់លាស់ របស់សម្តេចតេជោ ហ៊ុន សែន ស្ថានការណ៍និងវិលមកភាពប្រក្រតីដូចមុនក្នុងពេលដ៍ខ្លីខាងមុខមិនខាន។
ស្ថិតក្នុងបរិការណ៍នេះ ក្រុមហ៊ុនបានសម្រេចធ្វើការវិនិយោគដោយគ្មានការស្ទាក់ស្ទើរ និងដោយភាពជឿរជាក់យ៉ាងមុតមាំថា៖ គម្រោងរបស់យើងនឹងសម្រេចបានជោគជ័យនៅក្នុងដំណាក់កាលនេះ តាមរយៈគោលការណ៍តសំខាន់ៗ របស់ក្រុមហ៊ុន គឺស្វែងរកដីដែលមានទីតាំងល្អក្នុងក្រុង សំណង់មានគុណភាពរឹងមាំតាមស្តង់ដារអន្តរជាតិ តម្លៃធូរថ្លៃ ការបង់ប្រាក់មានច្រើនជម្រើសងាយស្រួល ក្នុងការបង់ការសាងសង់ទាន់ពេលវេលា ឬមុនការកំណត់មិនឱ្យមានការយឺតយ៉ាវឡើយ៕