(ភ្នំពេញ)៖ ទឹកត្រឡាចជាភេសជ្ជៈមួយប្រភេទ ដែលប្រជាជនខ្មែរយើងនិយមញ៉ាំគ្រប់ៗគ្នា ហើយអ្នកខ្លះបានធ្វើញ៉ាំដោយខ្លួនឯង ខ្លះទៀតក៏បានទិញភេសជ្ជៈជាកំប៉ុងស្រាប់មកញ៉ាំ ដូចជាទឹកត្រឡាច ហ្វ្រេសស៉ី ជាដើម។
ជាធម្មតាគេតែងទិញទឹកត្រឡាចហ្វ្រេសស៉ី យកទៅឲ្យអ្នកជំងឺញ៉ាំដើម្បីជួយឲ្យឆាប់ជា ឆាប់មានកម្លាំងឡើងវិញ ជួយបញ្ចុះកំដៅ ត្រជាក់ក្នុងខ្លួនតែគេមិនដឹងថាទឹកត្រឡាចអាចជួយអ្វីបានខ្លះទៀតនោះទេ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើន ដែលទឹកត្រឡាយជួយដល់សុខភាពយើង៖
* តម្លៃអាហារូបត្ថម្ភនៃផ្លែត្រឡាច៖ នៅក្នុងផ្លៃឈើនេះ ផ្តល់នូវវីតាមីន និងជាតិរ៉ែ ជាច្រើន ដូចជា វីតាមីន A, B1, B2, B3, B9, C, E, កាល់ស្យូម, ជាតិដែក និង ប៉ូតាស្យូម ដែល ធ្វើ ឲ្យ ដំណើរការ នៃ ភាព ចាស់ យឺត ហើយ ធ្វើ ឲ្យ ស្បែក រលោង ជាងមុន ។
* ទឹក ត្រឡាចជួយសម្រក់ទម្ងន់៖ ការសម្រកទម្ងន់ ដោយញ៉ាំទឹកត្រឡាច គឺជាវិធីសាស្ត្រមួយ ដែលមានប្រសិទ្ធភាពបំផុតប្រើពេលតែ ១០ថ្ងៃ រាងកាយនឹងមិនឡើងជាតិខ្លាញ់ហើយចុះត្រជាក់ និងត្រងយកខ្លាញ់ ចេញពីរាយកាយ។
* ជំនួយប្រព័ន្ធរំលាយអាហារ៖ នៅក្នុងត្រឡាចមានផ្ទុកនូវកាកសរសៃ fiber ដែលជួយឲ្យសុខភាពពោះវៀនមានដំណើរការល្អ ហើយក៏ជួយដល់បញ្ហាទល់លាមកផងដែរ។
ក្រៅពីអត្ថប្រយោជន៍ខាងលើក៏នៅមានអត្ថប្រយោជន៍បន្ថែមជាច្រើនទៀត ដូចជា៖
* ជួយលាងសម្អាតជាតិពុល លាងសម្អាតថង់ទឹកម៉ូត
* ជួយសម្រាលអាការៈផ្តាសាយ ក្អក
* ជួយសម្រាលអាការៈអស់កម្លាំង
* ជួយពង្រឹងប្រព័ន្ធការពាររាង្គកាយ៕