(ភ្នំពេញ)៖ តើអ្នកដឹងឬអត់ ថាហេតុអ្វីបានជាធនាគារភាគច្រើនមិនផ្តល់ការប្រាក់សម្រាប់គណនីចរន្ត? គណនីចរន្ត គឺជាគណនីដែលម្ចាស់គណនីប្រើប្រាស់ជាប្រចាំ ដែលប្រាក់ដែលបានដាក់បញ្ញើនៅធនាគារ គឺងាយស្រួលក្នុងការទូទាត់សម្រាប់ការទិញទំនិញ និងសេវាកម្ម។ ភាគច្រើនអ្នកដែលនិយមប្រើប្រាស់មូលប្បទានបត្រ តម្រូវឱ្យប្រើប្រាស់គណនីចរន្តនេះជាចាំបាច់។
មូលហេតុដែលធនាគារភាគច្រើន មិនផ្តល់ការប្រាក់សម្រាប់គណនីចរន្ត គឺព្រោះតែគណនីចរន្ត ច្រើនប្រើដោយអ្នកវិនិយោគិន ឬអ្នកជំនួញធំៗ ដែលមានលំហូរសាច់ប្រាក់ធំចេញចូល មិនទៀងទាត់ ដែលម្ចាស់គណនីមិនផ្តោតសំខាន់លើអត្រាការប្រាក់នោះទេ។ អ្នកជំនួញដែលចង់បានការប្រាក់ខ្ពស់ ភាគច្រើនគេជ្រើសរើសគណនីបញ្ញើសន្សំ មានការកំណត់ដែលគណនីប្រភេទនេះ មានការប្រាក់ខ្ពស់ តែមិនអាចប្រើប្រាស់មូលប្បទានបត្របាននោះដែរ។
ដោយឡែក នៅធនាគារ ហេងហ៉ីប៊ែង គណនីចរន្ត ដែលធនាគារភាគច្រើនមិនផ្តល់ការប្រាក់ បែរជាផ្តល់អត្រាការប្រាក់ច្រើនគួរសម រហូតដល់ ០.៥០% ឯណោះ។ ដូច្នេះ អ្នកជំនួញដែលចង់បានការប្រាក់ផង និងចង់ប្រើប្រាស់សែក ឬមូលប្បទានបត្រផង គួរជ្រើសរើស ធនាគារហេងហ៉ី (ខេមបូឌា) ខមមើសលប៊ែង ម.ក ដើម្បីទទួលបានការប្រាក់ និងមានភាពងាយស្រួលថែមទៀតផង។
ធនាគារហេងហ៉ីប៊ែង បើកបម្រើសេវាកម្មជូនអតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។ ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីព្រឹកម៉ោង៨ រហូតល្ងាចម៉ោង៨ និងពីម៉ោង៩ព្រឹក ដល់ម៉ោង ៥ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍។
សូមជម្រាបថា ធនាគារហេងហ៉ីប៊ែង ត្រូវបានទទួលស្គាល់ជាផ្លូវការជាគ្រឹស្ថានហិរញ្ញវត្ថុ ដោយធនាគារជាតិនៃកម្ពុជា ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ធនាគារហេងហ៉ីប៊ែង ផ្តោតចម្បងលើសេវាកម្មអតិថិជន រួមបញ្ចូលគំនិតច្នៃប្រឌិតបែបវិទ្យាសាស្រ្តបច្ចេកវិទ្យា និងកសាងទំនើបកម្មជាធនាគារពាណិជ្ជមួយ ប្រកបដោយគុណតម្លៃស្នូលជូនអតិថិជនឈានមុខគេ។ ទីស្នាក់ការកណ្តាលរបស់ធនាគារ ហេងហ៉ី (ខេមបូឌា) ខមមើសលប៊ែង ម.ក ស្ថិតនៅអាគារលេខ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕