(ញូវយ៉ក)៖ ត្រឹមស្ថិតជាកម្រិតយុវជនអេស្ប៉ាញ Carlos Alcaraz ធ្វើបានយ៉ាងល្អក្នុងការប្រកួតពាន US Open 2021 ដោយបានយកឈ្នះកីឡាករលំដាប់លេខ១ ក្រិក Stefanos Tsitsipas ក្នុងលំដាប់ពិន្ទុ ៣សិតដែលជាការប្រកួតព្រឹត្តិការណ៍វាយកូនបាល់ (Tennis) កម្រិត Grand Slam ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក។

កីឡាករ Carlos Alcaraz បច្ចុប្បន្នមានវ័យត្រឹមតែ ១៨ឆ្នាំប៉ុណ្ណោះ សញ្ជាតិអេស្ប៉ាញ បានឡើងទៅការប្រកួតជុំទី៤ លើកដំបូងរបស់គេ ដោយត្រូវបានជួបកីឡាករសញ្ជាតិអាលឺម៉ង់ Peter Gojowczyk ដែលស្ថិតក្នុងពូលទី៦ ខណៈកីឡាករលំដាប់ទី២ ពិភពលោក Medvedev ត្រូវប៉ះកីឡាករអង់គ្លេស Dan Evans ដើម្បីប្រជែងឡើងវគ្គបន្ត។
គួរបញ្ជាក់ផងថា ការប្រកួត US Open 2021 បានចាប់ផ្តើមពីថ្ងៃទី៣០ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ខណៈពាននេះកាលពីរដូវកាលឆ្នាំ២០២០ ម្ចាស់ជើងឯកបានទៅលើកីឡាករអង់គ្លេស Dominic Thiem តែមិនបានចូលរូមប្រកួត ដោយមានបញ្ហារបួស ហើយផ្នែកនារីបានទៅកីឡាការិនីជប៉ុន Naomi Osaka៕









