(រ៉ូម)៖ ខ្សែប្រយុទ្ធសញ្ជាតិក្រូអាស៉ី Mario Mandzukic បានប្រកាសចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយ ត្រឹមវ័យ ៣៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Dailymail នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១។
កីឡាករសំខាន់រូបនេះបានចូលលេងត្រឹមតែ ១១ដងសម្រាប់ក្លិបអ៉ីតាលី AC Milan កាលពីរដូវកាលមុន ដោយគ្មានរកបានគ្រាប់បាល់សោះ ហើយទីបំផុតក៏ប្រកាសព្យួរស្បែកជើង បើទោះបីជាមានសំណើចំនួន២ ក្នុងការបន្តប្រកបអាជីពក្តី។ លោកបានផ្ញើសារទៅយុវជនរបស់ខ្លួនហើយនោះ Mandzukic ក៏បានបង្ហោះសារនៅលើ Instagram ដើម្បីបញ្ជាក់ពីព័ត៌មានចូលនិវត្តន៍នេះផងដែរ។
អតីតកីឡាករជម្រើសជាតិរូបនេះបានចូលលេងនៅក្លិបសេះបង្កង់ Juventus ក្រោយចេញពី Atletico Madrid នៅឆ្នាំ២០១៥ ហើយពេលបញ្ចប់ការងារមួយនៅប្រទសកាតា គាត់បានទៅប្រទេសអ៉ីតាលីវិញ ដើម្បីចូលលេងឲ្យក្លិប AC Milan នៅខែមករា ឆ្នាំ២០២១៕