(ឡុងដ៏)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប UEFA បានសម្រេចអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រខាងក្រុមភ្ញៀវចូលរួមទស្សនាការប្រកួតនៅតំបន់អឺរ៉ុបវិញ នៅក្នុងកម្មវីធីប្រកួតលីគធំៗមានលីគក្របខណ្ឌ UEFA Champions League, UEFA Europa League និង UEFA Conference League។ នេះបើតាមប្រភពពី BBC បានចេញផ្សាយនាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។
UEFA នឹងលុបបម្រាមដែលហាមអ្នកគាំទ្រចូលរួមទស្សនាការប្រកួតនេះនៅតំបន់អឺរ៉ុបនាសប្តាហ៍ក្រោយ ខណៈការរឹតត្បិតនៅតែបន្តធ្វើសម្រាប់ការប្រកួតនីមួយៗ នៅក្រៅប្រទេសសម្រាប់ក្រុមជាម្ចាស់ផ្ទះការប្រកួតទៅតាមលក្ខខណ្ឌរដ្ឋាភិបាលនៃបញ្ហា COVID-19 គ្រាដែលលក្ខខណ្ឌនេះនឹងធ្វើឲ្យពិបាកចំពោះក្លិបអង់គ្លេស និងស្កុតឡែន ដែលត្រៀមការប្រកួតនៅក្រៅទឹកដីនៃការប្រកួតតំបន់អឺរ៉ុបវគ្គចែកពូល។
នេះក៏ស្ថិតក្នុងរបៀបវារៈទី២ ដែលការជាគោលការត្រឹម ៥ភាគរយប៉ុណ្ណោះ នៃសមត្ថភាពផ្ទុកចំនួនអ្នកទស្សនារបស់កីឡដ្ឋាន គ្រាដែលអ្នកគាំទ្រកៅទឹកដី ឬក្រុមភ្ញៀវមិនត្រូវបានអនុញ្ញាតចូលទស្សនាការប្រកួតចាប់តាំងពីកើតមានបញ្ហាមេរោគឆ្លង COVID-19 ដោយមានតែចំនួនដែលបានកំណត់មានសិទ្ធិទស្សនាការប្រកួត Champions League និង Europa League វគ្គផ្ដាច់ព្រ័ត្ររដូវកាលមុន ខណៈការសម្រេចថ្មីនេះ ក៏ស្ថិតទៅតាមគោលការណ៍របស់អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធដែរ៕