(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ស្ថានីយទូរទស្សន៍ ភីអិនអិន នឹងផ្សាយផ្ទាល់កម្មវិធីថ្មីសន្លាងមួយទៀត ដែលមានឈ្មោះថា «ឆ្នោតខេមភូល» (CAMPOOLS LOTTERY)។ ឆ្នោតខេមភូល ជាក្រុមហ៊ុនស្របច្បាប់ដោយទទួលបានអាជ្ញាបណ្ណឆ្នោតពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលមានទីស្តាក់ការកណ្តាល នៅអគារលេខ ២០ ផ្លូវ ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កម្មវិធី ឆ្នោតខេមភូល (CAMPOOLS LOTTERY) នេះ នឹងផ្តល់មហាសំណាងដល់លោកអ្នក ជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ៥,០០០,០០០,០០០រៀល ឯណោះ។ សម្រាប់អ្នកដែលចង់ទិញសន្លឹក ឆ្នោតខេមភូល គឺគ្រាន់តែចំណាយប្រាក់តិចបំផុតចាប់ពីមួយពាន់រៀល រហូតដល់ ប្រាំបីពាន់រៀលប៉ុណ្ណោះ។

ឆ្នោតខេមភូល មានឆ្នោតជាច្រើនប្រភេទសម្រាប់លោកអ្នកដូចជា សន្លឹកឆ្នោតកោស ឆ្នោតឡូតូ ៦/៤៩ ឆ្នោតប្រាំពីរខ្ទង់ (7D) ឆ្នោតប្រាំមួយខ្ទង់ (6D) និងឆ្នោតប្រាំខ្ទង់ (5D) រួមជាមួយរង្វាន់លួងចិត្ត បួនខ្ទង់ (4D) បីខ្ទង់ (3D) និងពីរខ្ទង់ (2D) ដោយចេញលទ្ធផល៧ថ្ងៃក្នុងមួយសប្តាហ៍ ២ដងក្នុងមួយថ្ងៃ។ ដូច្នេះលោកអ្នក អាចសម្រេចចិត្តផ្សងសំណាង ជាមួយប្រភេទឆ្នោតណាមួយដែលពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់ភ្នាក់ងារលក់ ឆ្នោតខេមភូល ទាំងអស់ក៏ទទួលបានកម្រៃជើងសារជាទីគាប់ចិត្តផងដែរ។

សម្រាប់លទ្ធផលចេញឆ្នោត នឹងត្រូវផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងនៅលើហ្វេសប៊ុកផេករបស់ក្រុមហ៊ុន ឆ្នោតខេមភូល-Campools Lottery ចាប់ពីថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ និងបន្តបន្ទាប់ជារៀងរាល់ថ្ងៃ វេលាម៉ោង ២៖៣០នាទីរសៀល និងម៉ោង ៧៖០០នាទីយប់។

ឱកាសក្លាយជាសេដ្ឋីកំពុងរង់ចាំលោកអ្នក!
ទិញកាន់តែច្រើន ឈ្នះកាន់តែច្រើន ក្លាយជាសេដ្ឋី៕