(ភ្នំពេញ)៖ ដំណឹងល្អសម្រាប់មាតាបិតាដែលមានបុត្រអូទីស្សឹម! សាលាបង្រៀនកុមារអូទីស្សឹម «Special Kids Development School b.KK» ស្តង់ដារអន្តរជាតិ បានចាប់ផ្តើមបើកដំណើរការនៅប្រទេសកម្ពុជា សម្រាប់ទទួលកុមារដែលពុំអាចសិក្សានៅក្នុងសាលារៀនទូទៅបានដោយសារបញ្ហាខ្សោយបញ្ញាស្មារតី, ការលូតលាស់យឺតផ្នែកយល់ដឹង និងខ្វះការប្រាស្រ័យទាក់ទងក្នុងសង្គម តាមរយៈកម្មវិធីសិក្សាបណ្តុះបណ្តាលជាមួយគ្រូបង្រៀន និងអ្នកព្យាបាល (therapist) អន្តរជាតិដែលមានជំនាញច្បាស់លាស់ ភាពអត់ធ្មត់ខ្ពស់ និងបទពិសោធន៍ច្រើនឆ្នាំផ្នែកអូទីស្សឹម។

ពិធីបើកសម្ពោធឱ្យដំណើរការនេះ បានធ្វើឡើងនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ Special Kids Development School៖ ជាសាលាបណ្តុះបណ្តាលកុមារអូទីស្សឹម ជាមួយជំនាញ ក្តីស្រឡាញ់ និងការថែទាំ!

សាលាបង្រៀនកុមារអូទីស្សឹម (Special Kids Development School b.KK) ស្តង់ដារអន្តរជាតិនៅប្រទេសកម្ពុជានេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់វិស័យអប់រំកុមារ និងសង្គមជាតិ តាមរយៈការផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីបញ្ហាប្រឈមនៃជម្ងឺអូទីស្សឹម និងទប់ស្កាត់នូវរាល់ការរើសអើងកុមារអូទីស្សឹម ដោយឈរលើគោលការណ៍សមធម៌ ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។

លើសពីនេះទៀត យើងក៏បានផ្តល់នូវកម្មវិធីសិក្សាទំនើបថ្មីៗរួមបញ្ជូលគ្នា និងមានបរិក្ខារឧបទេសសំបូរបែប។ បរិយាកាសសាលាមានសុវត្ថិភាពនិងផាសុកភាពនៅកណ្តាលរាជធានីភ្នំពេញ ។

ក្នុងករណីសង្កេតឃើញមានភាពមិនប្រក្រតីណាមួយចំពោះបុត្រធីតាលោកអ្នកលើការរីកលូតលាស់បញ្ញាស្មារតីនិង ការប្រាស្រ័យទាក់ទង ឬ មានចម្ងល់ សូមធ្វើការទំនាក់ទំនងមកតាមអាសយដ្ឋាន និង លេខទូរស័ព្ទខាងក្រោមរាល់ម៉ោងធ្វើការ។

អាសយដ្ឋាន ផ្ទះលេខ២៣៧ ផ្លូវ៥១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លេខទូរស័ព្ទ៖ 099 333 830 និង 086 333 892
Facebook: Special Kids Development School, Email: [email protected]