(បរទេស)៖ លោកស្រី Susan Wojcicki ជានាយកប្រតិបត្តិបណ្តាញសង្គមយក្ស YouTube បានបង្ហោះសារ Twitter សម្តែងការសាទរចំពោះក្រុមចម្រៀងនារីល្បីឈ្មោះ BLACKPINK សម្រាប់ការការបង្កើតប្រវត្តិសាស្ត្រថ្មី ក្លាយជាតារាចម្រៀងមានចំនួនអ្នក Subcribe លើ YouTube ច្រើនបំផុតលើពិភពលោក ជាមួយចំនួន ៦៥.២លាន Subcriber។

តាមរយៈសារនៅលើ Twitter លោកស្រី Susan Wojcicki បានសរសេរថា «សូមចូលរួមអបអរសាទរយ៉ាងអនេក ចំពោះក្រុមចម្រៀង BLACKPINK ដែលបានក្លាយជាតារាចម្រៀង មានចំនួនអ្នក Subcriber ច្រើនបំផុតលើ YouTube។ បណ្តាអ្នកគាំទ្រ បានជួយឲ្យរឿងនេះកើតឡើង»

ការទទួលបានចំនួន Subcriber ច្រើនបំផុតនៅ YouTube ពេលនេះនេះ គឺបានធ្វើឲ្យក្រុម BLINKPINK ឈរនៅលេខរៀងទី១ ក្នុងនាមតារាចម្រៀងមានចំនួន Subcriber ច្រើនបំផុតនៅ YouTube តាមពីក្រោយដោយតារាចម្រៀង Justin Bieber ជាមួយ Subcriber ចំនួន ៦៥.១លាននាក់។

គួរជម្រាបថា វីដេអូចម្រៀង Solo របស់ Lisa ចំណងជើងថា «Lalisa » នៅត្រឹមរយៈពេល២៤ម៉ោង គឺមានចំនួនចូលទស្សនារហូតដល់ ៧០,៣៦៨,៧៤៣ ដង ដែលធ្វើឲ្យនាងបំបែកកំណត់ត្រាថ្មី ក្លាយជាតារាស្រីទោស មានអ្នកចូលទស្សនា MV ច្រើនបំផុតលើពិភពលោក។ ត្បិតថា YouTube មិនទាន់បញ្ជាក់ពីចំនួនចូលទស្សនាផ្លូវការក្តី តែវាបានបង្ហាញថា Lisa ទទួលបានសមិទ្ធផលដ៏អស្ចារ្យទៅហើយ ក្នុងរយៈពេល២៤ម៉ោង សម្រាប់ MV ថ្មីរបស់នាង៕