(ក្រុងរ៉ូម)៖ លោក Jose Mourinho រកបានជ័យម្នះលើកទី ៦៣៨ប្រកួតក្នុងអាជីពជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្រុម AS Roma យកឈ្នះក្រុមភ្ញៀវ Sassuolo ក្នុងលទ្ធផល ២-១ នៃលីគអ៉ីតាលី Serie A រដូវកាលឆ្នាំ២០២១-២០២២ ជើងទី១ សប្តាហ៍ទី៣ ដែលនេះជាការដឹកនាំក្រុមប្រកួតលើកទី ១ពាន់ប្រកួត ក្នុងនាមអាជីពជាគ្រូបង្វឹកក្លិប។ នេះបើតាមការចេញផ្សាយដោយ Goal នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

ក្នុង ១ពាន់ប្រកួតនេះដែរ លោក Jose Mourinho ដឹកនាំឈ្នះការប្រកួតចំនួន ៦៣៨លើក និងស្មើ ២០៥ដង ហើយចាញ់ ១៥៧ប្រកួត ក្នុងនាមជាគ្រូបង្វឹកក្លិបបាល់ទាត់អាជីព ដែលបច្ចុប្បន្នដឹកនាំក្លិបរមាស Roma ក្នុងនោះ លោកជាអតីតអ្នកចាត់ការក្លិប Benfica, Uniao De Leiria, FC Porto, Chelsea ២លើក, Inter Milan, Real Madrid, Manchester United និង Tottenham Hotspur។

បច្ចុប្បន្នលោក Jose មានវ័យ ៥៨ឆ្នាំ បានដឹកនាំក្រុម Roma ឈរលេខ១ ក្នុងលីគកំពូល Serie A រកបាន ៩ពិន្ទុបណ្តោះអាសន្ន ដោយប្រកួតបន្ទាប់ត្រូវប៉ះក្លិប CSKA Sofia ក្នុងការប្រកួតពាន UEFA Europa Conference League ជុំទី១ នាថ្ងៃទី១៧ ខែកញ្ញា និងបន្តប៉ះ Verona សប្តាហ៍ទី៤ ថ្ងៃទី១៩ ខែដដែល នៅលីគ Serie A រដូវកាលនេះ៕