(ភ្នំពេញ)៖ នៅទីបំផុត Trailer MV បទចម្រៀងថ្មី ក្រោមចំណងជើងថា «RIP» ដែលជារសជាតិថ្មី ប្លែកអារម្មណ៍ របស់ផលិតកម្ម Galaxy Navatra បានបញ្ចេញជាផ្លូវការហើយ ខណៈអ្នកគាំទ្រមិនតិចនោះទេ កំពុងទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសារ ត្បិតថាគ្រាន់តែទស្សនា Trailer រយៈពេល៣២វិនាទី គឺជក់ចិត្តបាត់ទៅហើយ ទាំងវីដេអូក្នុងការសម្តែង និងសំនៀងយ៉ាងពីរោះនិងជក់ចិត្ត របស់តារាចម្រៀងវ័យក្មេង សុវណ្ណារី និងតារារ៉េបលេងកម្ពស់ Snooga & Rawyer ។

banner

ដូចទស្សនិកជនបានជ្រាបស្រាប់ហើយ ការផលិតកម្មចម្រៀងក្នុងផលិតកម្ម Galaxy Navatra គឺតែងតែធ្វើការផ្លាស់ប្តូរជានិច្ច ទាំងប្រភេទសាច់រឿងក្នុង MV, ការជ្រើសរើសតួសម្តែង គឺតែងតែលាយបញ្ចូលនូវរសជាតិថ្មី ដើម្បីឲ្យអ្នកទស្សនាមានការប្លែកអារម្មណ៍ជានិច្ច។ ដូចដែលផលិតករក្នុងផលិតម្ម Galaxy Navatra ផ្ទាល់ គឺលោក យឹម តាស្រង់ បាននិយាយថា «ការធ្វើរឿងដដែលៗ ជាសត្រូវផ្លូវចិត្តរបស់ខ្ញុំ»

ងាកមក Trailer MV បទចម្រៀងថ្មី ក្រោមចំណងជើងថា «RIP» នេះវិញ ក្រៅពីមានការបង្ហើរសំនៀងយ៉ាងមានទឹកដមពីសំណាក់តារាវ័យក្មេង អ៊ុក សុវណ្ណារី និងតារារ៉េបលេងកម្ពស់ Snooga & Rawyer ហើយនោះ ងាកមកការសម្តែងវិញ ត្រូវបានគេមើលឃើញថា មានការចូលរួមសម្តែងពីសំណាក់តារាកំពុងពេញនិយម និងមានប្រជាប្រិយភាព គឺប្រុស ខួច និងកញ្ញា គីម ហួរ។ តាមរយៈវីដេអូ Trailer ប៉ុន្មាននារី គេអាចសន្និដ្ឋានបានថា អ្នកទាំងពីរសម្តែងបានយ៉ាងស័ក្កិសមផងដែរ។

សូមទស្សនា Trailer MV បទចម្រៀងថ្មី ក្រោមចំណងជើងថា «RIP» ដូចខាងក្រោម៖

https://www.facebook.com/watch/?v=887946588595017​