(ភ្នំពេញ)៖ ដើម្បីអបអរគម្រប់ខួប ៣ឆ្នាំ នៃការបើកដំណើរការរបស់ ផ្សារទំនើប ជីប ម៉ុង និងដើម្បីថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រខ្លួន ផ្សារទំនើប ជីប ម៉ុង បានបង្កើតកម្មវិធីប្រូម៉ូសិនពិសេសតាមរយៈការផ្តល់សន្លឹកឆ្នោតផ្សងសំណាងយករង្វាន់ចំនួន២ដង រាល់ពេលទិញទំនិញចាប់ពី ២០ដុល្លារ ឡើងទៅ នៅផ្សារទំនើបនិង Express ទាំង៦ទីតាំងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ២០២១។

ក្នុងនោះសំណាងទី១ អតិថិជនអាចកោសសន្លឹកឆ្នោត ដើម្បីទទួលបានរង្វាន់ភ្លាមៗជារៀងរាល់ថ្ងៃ រួមមាន អាវភ្លៀង មួកសុវត្ថិភាព និងប័ណ្ណទឹកប្រាក់ចំនួន ៥ដុល្លារ ជាច្រើនរង្វាន់។

កាន់តែពិសេសទៀតនោះ អតិថិជនគ្រាន់តែបំពេញឈ្មោះ និងលេខទូរស័ព្ទនៅលើសន្លឹកឆ្នោតនោះ ដើម្បីមានឱកាសឈ្នះរង្វាន់ជាលើកទី២ ដោយការចាប់ឆ្នោតនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ តាមរយៈការ live ផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុករបស់ផ្សារទំនើប ជីបម៉ុង វេលាម៉ោង ៤ រសៀល។

រង្វាន់ទាំងនោះរួមមាន៖ ម៉ូតូ YAMAHA QBIX ១រង្វាន់, ទូរទឹកកក Mini 3រង្វាន់, Microwave៥ រង្វាន់, ម៉ាស៊ីនបូមធូលី ៥ រង្វាន់, ម៉ាស៊ីនកិនសាច់៥រង្វាន់ និងមួកសុវត្ថិភាពជាច្រើនរង្វាន់។

ការផ្តល់ជូននេះ មាននៅផ្សារទំនើប ជីប ម៉ុង សាខាមុន្នីវង្ស ផ្សារទំនើប ជីប ម៉ុង សាខា Noro Mall ផ្សារទំនើប ជីប ម៉ុង សាខា Eden Garden ជីប ម៉ុង Express សាខាបឹងសាឡាង ជីប ម៉ុង Express សាខាបាក់ទូកសេនធើ និង ជីប ម៉ុង Express ក្នុងគម្រោងលែនម៉ាក ២៧១៕