(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានប្រកាសរកឃើញអ្នកឈ្នះរង្វាន់ក្នុងខែផ្តាច់ព្រ័ត្រ នៃកម្មវិធីដាក់ប្រាក់បញ្ញើពីធនាគារ ជីប ម៉ុង ដែលខែចុងបញ្ចប់នេះ រង្វាន់ដែលអតិថិជនទទួលបាន រួមមាន ទូរស័ព្ទដៃម៉ាក iPhone 12 Pro Max ដែលជារង្វាន់ធំ, ទូរទស្សន៍ម៉ាក Samsung ទំហំ50អ៉ីញ ចំនួន 1រង្វាន់, ធុងបាស JBLpartybox310 ចំនួន 1រង្វាន់, អាវ Jacket និងកំប៉ុងទឹកជាច្រើនរង្វាន់ទៀត។

កម្មវិធីផ្តល់ជូនពិសេសនេះបញ្ចប់ក៏ពិតមែន តែធនាគារ ជីប ម៉ុង នឹងត្រឡប់មកវិញជាមួយកម្មវិធីពិសេសៗជាច្រើនទៀតសម្រាប់អតិថិជន។ សូមបន្តតាមដានទំព័រហ្វេសប៊ុករបស់ធនាគារ ជីប ម៉ុង ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង បានបង្កើតកម្មវិធីឈ្នះរង្វាន់ពិសេសរយៈពេល ៣ ខែមកហើយ ដោយគិតចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រាល់អតិថិជនដែលបើកគណនីបញ្ញើមានកាលកំណត់ និងដាក់ប្រាក់ចាប់ពី ៥,០០០ ដុល្លារ ឬ ២០ លានរៀល ក្នុងរយៈពេលមួយឆ្នាំឡើងទៅ អតិថិជននឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់ ៧% ក្នុងមួយឆ្នាំ ហើយមានឱកាសឈ្នះរង្វាន់ជាច្រើនទៀត៕

សូមស្វែងរកឈ្មោះអ្នកឈ្នះរង្វាន់វគ្គផ្តាច់ព្រ័ត្រតាមរយៈតំណរភ្ជាប់នេះ៖
https://www.facebook.com /chipmongbank/posts/1015991525608240

សម្រាប់ព័ត៌មានបន្ថែម៖ ០81 811 911 ឬ 066 811 911