(លីវើភូល)៖ ប្រភពពីក្លិប Liverpool បានបញ្ជាក់ថា កីឡាករ Harvey Elliott ត្រូវបានអនុញ្ញាតឲ្យចេញពីមុន្ទីរពេទ្យវិញហើយ ក្រោយពីទទួលរងរបួសកជើងយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃអាទិត្យ ដែលស្ថិតក្នុងជំនួប Liverpool ឈ្នះម្ចាស់ផ្ទះ Leeds United ៣-០។ នេះបើតាមការចេញប្រភពខាងលើឲ្យដឹងនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

Harvey Elliott វ័យ ១៨ឆ្នាំត្រូវបានគេសែងចេញពីទីលាន បន្ទាប់ពីរងរបួសជាទម្ងន់ក្នុងពាក់កណ្តាលតង់ទី២ នាកីឡដ្ឋានរបស់ Leeds United ហើយរូបគេនឹងត្រូវទទួលបានការវះកាត់នៅប៉ុន្មានថ្ងៃខាងមុខ ហើយក្លិបក៏បញ្ជាក់បន្ថែមទៀតនៃបញ្ហានេះ និងការវិនិច្ឆ័យរបួសរបស់ Harvey Elliott ដែរ។

ក្រុមគ្រួសារ និងក្លិប Liverpool ក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូះពេទ្យនៃក្លិប Leeds United និងបុគ្គលិកទាំងអស់ ដែលបានជួយព្យាបាល និងថែទាំរូបគេ៕