(ម៉ូនិច)៖ ការចាកចេញរបស់កីឡាករ Lionel Messi គឺជាចម្លោះប្រហោងដ៏ធំមួយសម្រាប់ក្លិបអ្នកមានបុណ្យ FC Barcelona ប៉ុន្តែនឹងអនុញ្ញាតឲ្យកីឡាករវ័យក្មេងរបស់ក្លិបអាចកសាងកេរ្តិ៍ឈ្មោះសម្រាប់ពួកគេផ្ទាល់។ នេះបើតាមសំដីគ្រូបង្វឹកក្លិប Bayern Munich លោក Julian Nagelsmann បានលើកឡើងនៅថ្ងៃចន្ទ មុនពេលការប្រកួតពានអឺរ៉ុប UEFA Champions League ប៉ះក្លិប Barcelona។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

Barca បានបន្សល់នូវភាពលំបាកពីការចាកចេញរបស់ខ្សែប្រយុទ្ធ Messi ទៅកាន់ក្លិបបារាំង Paris St. Germain កាលពីខែមុន បន្ទាប់ពីក្លិបរបស់អេស្ប៉ាញមួយនេះ មិនមានលទ្ធភាពក្នុងការចុះកិច្ចសន្យាថ្មីជាមួយកីឡាកររកគ្រាប់បាល់បានច្រើនជាងគេរបស់ក្លិបពួកគេនេះ។

លោក Nagelsmann បានលើកឡើងថា បញ្ហានេះបានផ្លាស់ប្តូរនៅក្លិប Barcelona បន្ទាប់ពីការចាកចេញរបស់កីឡាករសញ្ជាតិអាហ្សង់ទីននេះ ប៉ុន្តែលោកបន្ថែមថា កីឡាករផ្សេងទៀតដូចជាខ្សែបម្រើ Pedri និង Frenkie De Jong រួមទាំងខ្សែប្រយុទ្ធ Memphis Depay អាចទទួលបានឱកាស ក្នុងការបង្ហាញសមត្ថភាពដើម្បីកសាងកេរ្តិ៍ឈ្មោះ។

គួរជម្រាបថា ក្លិបទាំងពីរបានជួបគ្នាចុងក្រោយក្នុងលីគ Champions League ដោយ Bayern បានយកឈ្នះលើ Barcelona ៨-២ ក្នុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ដើម្បីឈានទៅដណ្តើមពានរង្វាន់ Champions League រដូវកាលឆ្នាំ២០១៩-២០៕