(ភ្នំពេញ)៖ ទីបំផុតរកអ្នកឈ្នះរង្វាន់ធំប្រចាំឆ្នាំ របស់ធីផត បានរកឃើញហើយ។ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ធីផតបានធ្វើកម្មវិធីចាប់រង្វាន់ដ៏ធំប្រចាំឆ្នាំ ២០២១ ឡើងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដោយមានវត្តមានចូលរួមពីសំណាកពិធីករកញ្ញា ហេង កែវនីតា តារាកិត្តិយសដែលមានឈ្មោះបោះសំលេង នៅក្នុងប្រទេសកម្ពុជាគឺ លោក STEP និងអ្នកតំណាងក្រុមហ៊ុន ធីផត ផងដែរ ផ្តល់ការកំសាន្តដល់អតិថិជន និងជាសក្ខីភាពដល់ការចាប់រង្វាន់ផងដែរ។

កម្មវីធីចាប់រង្វាន់នេះធ្វើឡើងដោយសុក្រិត និងត្រឹមត្រូវ យើងបានប្រមូលរាល់សម្បកពីអតិថិជនរបស់យើងទូទាំងប្រទេស។

ចង់ដឹងថាការចាប់រង្វាន់របស់ ធីផត មានភាពរំភើបរីករាយកម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ៖
https://fb.watch/7_qCXTGclm/

កម្មវិធី ធីផត លក់ដាច់លេខ១ ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ ! រង្វាន់សរុបច្រើនជាង៣៥០លានរៀល ! បានផ្តល់សំណាង ដល់អតិថិជនធីផត ពីរដង គឺ ២៤សន្លឹកនៃសម្បកផលិតផលធីផត ប្តូរបាន ធីផត១ កំប៉ុងភ្លាមៗ អតិថិជនគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាស័យដ្ឋាន លើសម្បកទាំងនោះ នឹងមានឪកាសផ្សងសំណាងឈ្នះទឹកប្រាក់សុទ្ធបន្ថែមទៀត! បញ្ជាក់ផងដែរថា ក្រុមហ៊ុន ធីផតប្រមូលបានសម្បកផលិតផល ដែលអតិថិជនយកប្តូរបានរាប់លានសម្បក ចំណែកអតិថិជនក៏ទទួលបានធីផតត្រលប់ទៅវិញរាប់រយកំប៉ុងផងដែរ ។

គួរបញ្ជាក់ផងដែរថា ធីផតបានចាប់ផ្តើមកម្មវីធី ប្តូរសម្បកនេះឡើងកាលពីខែមករា ឆ្នាំ២០២១ នឹងបានបញ្ចប់ការប្តូរសម្បកនេះនៅថ្ងៃទី៣១ ខែ សីហាថ្មីៗនេះ។

ធីផត យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនធីផតទាំងអស់ទូទាំងប្រទេស ដែលតែងតែគាំទ្រនូវផលិតផលរបស់ធីផតកន្លងមក ធីផតសន្យាថា នឹងមាននូវកម្មវិធីប្រូម៉ូសិនពិសេសៗ ផ្សេងទៀតនាឆ្នាំក្រោយ។

សូមបញ្ជាក់ថា ធីផត គឺជាផលិតផលរបស់ក្រុមហ៊ុន F&N Dairies Thailand limited ដែលមានស្តង់ដារ និងគុណភាពខ្ពស់ នាំចូលផ្ទាល់ពីប្រទេសថៃ។ ផលិតផលធីផតមានដូចជា ទឹកដោះគោខាប់កំប៉ុង ទឹកដោះគោខាប់កញ្ចប់ទំងន់២គីឡូ ទឹកដោះគោស្រស់ធីផតអ៊ិចស្រ្តា និង ទឹកដោះគោខាប់ទីបច្របាច់ដែលមាន៣រសជាតិ (រសជាតិទឹកដោះគោ រសជាតិសូកូឡា និងរសជាតិ Strawberry Yogurt)។

ព័ត៌មានបន្ថែមសូមទូរស័ព្ទទៅលេខ 099 211 311។ ឬ Facebook page: https://www.facebook.com/FN.CambodiaOfficialPage/