(ភ្នំពេញ)៖ គិតមកទល់ពេលនេះ មានកីឡាករចំនួន ៩នាក់ដែលរកបានគ្រាប់ស៊ុតច្រើនជាងគេជាបណ្តោះអាសន្ន ក្នុងការប្រកួតវគ្គសន្សំពិន្ទុនៃពានរង្វាន់លីគកំពូលកម្ពុជា ក្រោយឆ្លងកាត់ ១៣សប្តាហ៍កន្លងមកនេះដោយបានបញ្ចប់ជើងទី១ ផងដែរ។

១៖ កីឡាករ Jean Privat ពាក់លេខ១០ របស់ក្លិបស្វាយរៀង រកបាន ១៣គ្រាប់
២៖ កីឡាករ HABER MARCUS WARREN ពាក់លេខ១១ របស់ក្លិបវិសាខា រកបាន ១២គ្រាប់
៣៖ កីឡាករ Miguel Angel ពាក់លេខ៩ របស់ក្លិបព្រះខ័នរាជស្វាយរៀង រកបាន ១២គ្រាប់
៤៖ កីឡាករ MARCIO DE OLIVEIRA MARQUES ពាក់លេខ១៤ របស់ក្លិបណាហ្គា រកបាន ១២គ្រាប់
៥៖ កីឡាករ AJAYI OPEYEMI KOREDE របស់ក្លិបវិសាខា ពាក់លេខ៩៩ រកបាន ១១គ្រាប់
៦៖ កីឡាករ Abee Hurber ពាក់លេខ៧៩ របស់បឹងកេត រកបាន ១០គ្រាប់
៧៖ កីឡាករ ចាន់ វឌ្ឍនាកា ពាក់លេខ១១ របស់ក្លិបបឹងកេត រកបាន ១០គ្រាប់
៨៖ កីឡាករ Rafael Nieto ពាក់លេខ១០ របសក្លិបភ្នំពេញក្រោន រកបាន ១០គ្រាប់
៩៖ កីឡាករ កែវ សុខផេង ពាក់លេខ១០ របស់ក្លិបវិសាខា រកបាន ៩គ្រាប់៕