(ភ្នំពេញ)៖ លោក អ៊ុ ចំរើន ជាមនុស្សកំពូលសំណាងទី៧៨ មកពីខេត្តសៀមរាប ដែលបានឈ្នះរង្វាន់ឡាន ពីការគាស់ក្រវិលកំប៉ុងស្រាបៀរហ្គេនស៍បឺគ ក្រោយពីគាត់ បានត្រឡប់ពីភ្ជួរស្រែ គាត់បានទិញស្រាបៀរ GANZBERG ចំនួន៦កំប៉ុង ដើម្បីពិសារនៅផ្ទះរបស់គាត់ ហើយបានហៅមិត្តភ័ក្ររបស់គាត់ មកផឹកជុំគ្នា៣-៤នាក់។

៦កំប៉ុងនោះ គាស់ត្រូវរង្វាន់មានស្ទើរគ្រប់ក្រវិលកំប៉ុង មាន១ដុល្លារ, ៦កំប៉ុង និង១កំប៉ុងចំនួន៣ក្រវិល ក្រោយមកទៀត គាត់បានយកក្រវិលទៅដូរថែម១យួរទៀត មកបន្តក្នុងកម្មវិធីជាមួយពួកម៉ាកគាត់ បន្ទាប់មកទៀត សម្លាញ់របស់គាត់ស្រែកខ្លាំងៗថា «អញត្រូវឡាន អញត្រូវឡាន អញត្រូវឡានហើយ» នាំគ្នាស្រែកចង់ផ្អើលម៉ាភូមិ។

ក្រោយពីបានពិនិត្យមើលក្រវិលពិតជារង្វាន់ឡានពិតប្រាកដមែន សម្លាញ់របស់គាត់បានឲ្យមកលោក អ៊ុ ចំរើន ដែលម្ចាស់កម្មវិធី និងជាម្ចាស់ផ្ទះផងចាត់ចែង។ គាត់ធ្លាប់តែឃើញគេនិយាយតៗគ្នា ពីរង្វាន់ ស្រាបៀរហ្គេនស៍បឺគ មានទាំងលុយម៉ូតូ និងឡាន ហើយក្នុងចិត្តគាត់គិតថា ជាការរៀបចំរបស់ក្រុមហ៊ុន ឲ្យសំដែង។

ក្នុងនោះផងដែរ ពួកគាត់បានសម្រេចគ្នាថា និងចែកផលលាភឲ្យសម្លាញ់ទាំង៤នាក់។ ដោយអ្នកគាស់ត្រូវឡាន ទទួលបាន៥,០០០ដុល្លារ និងសម្លាញ់៣នាក់ទៀត ក្នុងម្នាក់ៗទទួល១,០០០ដុល្លារ ចាត់ទុកថាជាសំណាងរួមគ្នា។ អ្នកលក់ស្រាបៀរ ហ្គេនស៍បឺគ ដល់អ្នកឈ្នះរង្វាន់ នឹងទទួលបានរង្វាន់ផងដែរជាស្រាបៀរ ហ្គេនស៍បឺគ។

រង្វាន់យក្សស្រាបៀរ ហ្គេនស៍បឺគ ផ្តល់ឲ្យឈ្នះទាំង អ្នកលក់ទាំងអ្នកទិញ។ រង្វាន់ជាច្រើនពីស្រាបៀរ GANZBERG កំពុងស្ថតិនៅលើទីផ្សាក្បែរដៃរបស់លោកអ្នក ។

រាល់តិថិជនដែលមានសំណងឈ្នះរង្វាន់ពីស្រាបៀរ Ganzberg សូមរក្សាទុកទាំងក្រវិល នឹងសំបកកំប៉ុងដើម្បីប្តូរយករង្វាន់៕