(ភ្នំពេញ)៖ ក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានបន្តចែកអង្ករប្រមាណ ១០០តោន តាមរយៈអាជ្ញាធររាជធានីភ្នំពេញ-ខណ្ឌ ដោយផ្ទាល់ដៃជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមហ៊ុន សហការជាមួយអាជ្ញាធរខណ្ឌដង្កោ សង្កាត់ដង្កោ បានចែកអំណោយដល់ពលរដ្ឋចំនួន១០០គ្រួសារ នៅមុខសាខាក្រុមហ៊ុនតែម្តង គឺស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិម័រ សង្កាត់ ខណ្ឌដង្កោ ដឹកនាំដោយលោក និល ស៊ីណាត សមាជិកក្រុមប្រឹក្សាសង្កាត់។

ប្រជាពលរដ្ឋទាំងនេះ មានជីវភាពខ្វះខាត ដើររើសសំរាម រើសអេតចាយ រស់នៅក្នុងមូលដ្ឋាន សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្នុងឱកាសនោះ លោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានឲ្យដឹងថា បន្ទាប់ពីក្រុមហ៊ុននាំយកអំណោយជាអង្ករប្រមាណ ៣៣តោន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែក ដោះស្រាយការលំបាកផ្នែកជីវភាពដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងដំណាក់កាលកូវីដ១៩នេះ ក្រុមហ៊ុនរួមជាមួយអាជ្ញាធរសង្កាត់ដង្កាត់ដង្កោ ក៏បានបន្តចែកជូនប្រជាពលរដ្ឋប្រមាណ១០០គ្រួសារទៀត។

លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុនមានកម្មវិធីចូលរួមរំលែកការលំបាកជាមួយអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមហ៊ុនបានចែកអង្ករ១០០តោន ដល់ពុក ម៉ែ ពូ មីង បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតផ្នែកជីវភាព ប្រកបរកលក់ដូរតាមរទេះជាដើម ហើយសកម្មភាពមនុស្សធម៌នេះ ក្រុមហ៊ុននឹងត្រូវធ្វើឡើងជាបន្តបន្ទាប់។ ចំពោះការងារមនុស្សធម៌នេះដែរ ក្រុមហ៊ុនមិនបញ្ចប់ត្រឹមនេះទេ ពោលគឺនៅតែបន្តធ្វើជាបន្តបន្ទាប់ទៀត៕