(ភ្នំពេញ)៖ រថយន្ត MG ZS ស៊េរីថ្មី គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលលក់ដាច់បំផុតនៅប្រទេសកម្ពុជា ជាមួយតម្លៃយ៉ាងសមរម្យ៣០,៣០០ដុល្លារ។

ម៉ូឌែលនេះ ធ្វើឲ្យយីហោ MG កាន់តែល្បីល្បាញ ដោយសារលក្ខណៈពិសេសរបស់វា និងការរចនាថ្មីទាំងស្រុង ស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី និងប្រព័ន្ធវៃឆ្លាតជាច្រើន។ MG ZS ក៏ក្លាយជាជម្រើសកំពូល សម្រាប់មនុស្សជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលចង់បានរថយន្តទំនើប និងទាន់សម័យ។

មនុស្សជាច្រើន តែងតែមានក្តីសង្ឃឹមខ្ពស់ លើរថយន្តរបស់ពួកគេ ដូច្នេះ MG ZS មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាផ្តល់នូវស្តង់ដារ ភាពដល់អ្នកប្រើប្រាស់ទៀតផង។

រថយន្ត MG ZS ថ្មីគឺមានទំហំប្រវែង ៤,៣២៣ មីលីម៉ែត្រ, ទទឹង១,៨០៩ និងកម្ពស់១,៦៤៤មីលីម៉ែត្រ។ នេះគឺជាទំហំធំជាងគេ ក្នុងចំណោមខ្សែស្រឡាយ នៃរថយន្តប្រភេទ SUV ខ្នាតតូចដែលធ្វើឲ្យមនុស្សជាច្រើន ជ្រើសរើស MG ZS ជាដៃគូ។ ផ្នែកខាងក្នុងរបស់ MG ZS គ្របដណ្តប់ដោយសំភារៈទន់ៗល្អ ដែលមានការរចនាជា២ពណ៌លាយគ្នា គឺពណ៌ទឹកដោះគោលាយខ្មៅ ហើយវាត្រូវបានបំពេញបន្ថែម ដោយរំលេចនូវអំបោះពណ៌ស ដែលមើលទៅកាន់តែប្រណិត និងមានផាសុកភាព។

ការរចនាផ្នែកខាងក្រៅបែបថ្មី ពិតជាមានភាពទាក់ទាញ ចំពោះអ្នកប្រើប្រាស់ជាច្រើន ដែលកំពុងស្វែងរករថយន្តថ្មី ហើយការបំពាក់ដោយបច្ចេកវិទ្យាថ្មី រួមបញ្ចូលនូវអេក្រង់កម្សាន្តទំហំ១០.១អ៊ីញ ដែលអាចភ្ជាប់ជាមួយ Bluetooth, Apple CarPlay និង Android Auto ជាស្តង់ដារ, កាមេរ៉ា៣៦០ ជាមួយសេនស័រ ជំនួយពេលចតរថយន្ត, ដំបូលលើបើកបានធំបែប Panoramic Sunroof, ប្រព័ន្ធកំណត់ល្បឿនថេរ, កៅអីអូតូ, កុងទ័រឌីជីថល, ចង្កូតអគ្គីសនីអាចសារ៉េបាន៣បែប, ប្រព័ន្ធសោរឆ្លាតវៃ smart key, កញ្ចក់ក្តោបអូតូ, យ៉ាន់ស្ព័រទំហំ១៧អ៊ីញ និងបច្ចេកវិទ្យាថ្មីបញ្ជាដោយសំលេង (Voice Control) ដែលអ្នកប្រើប្រាស់គ្រាន់ តែនិយាយនូវអ្វីដែលពួកគេចង់បាន ដើម្បីគ្រប់គ្រងការកំសាន្ដ ឬសារ៉េតកម្រិតសីតុណ្ហភាពនៅក្នុងរថយន្តបានទៀតផង។

រថយន្ត MG ZS ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពកម្រិតផ្កាយ៥ ដោយ ASEAN NCAP បូករួមនឹងការធានារយៈពេល៣ឆ្នាំ ដូច្នេះម្ចាស់រថយន្ត នឹងទទួលបាននូវផាសុកភាព សុវត្ថិភាព និងភាពជឿជាក់សម្រាប់រាល់ការបើកបរ។ MG ZS ធ្វើឲ្យលោកអ្នកកាន់តែមានមន្តស្នេហ៍ និងទទួលបានការបង្ហាញ ស្ទីលផ្ទាល់ខ្លួនយ៉ាងទាន់សម័យ៕