(ហ្វាំងឡង់)៖ អ្នកបើកបរឲ្យក្រុម Alfa Romeo នៃប្រភេទរថយន្ត Formula 1 កីឡាករសញ្ជាតិហ្វាំងឡង់ Kimi Raikkonen បានបង្ហាញថា លោកអាចវិលត្រឡប់ទៅការប្រកួតវិញបាននៅពេលខាងមុខ បន្ទាប់ពីលោកបានខកខានការប្រជែង ២កម្មវិធីរួមមាន Dutch GP និង Italian GP ដោយសារ COVID-19។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

បុរសវ័យ ៤១ឆ្នាំសញ្ជាតិហ្វាំងឡង់ Raikkonen បានតេស្តវិជ្ជមាន COVID-19 ធ្វើឲ្យខកខានការប្រកួតនៅព្រឹត្តិការណ៍ Dutch GP, Italian GP ខណៈលោកធ្លាប់បានប្រកាសថា នឹងចូលនិវត្តន៍ពីអាជីពនេះនៅថ្ងៃបញ្ចប់រដូវកាល Formula 1 2021 នេះ ដោយថ្មីៗនេះ លោកបានបង្ហោះសារនៅលើបណ្តាញសង្គម (Instagram) ថា «ខ្ញុំពិតជាល្អទាំងអស់ ជួបគ្នានៅប្រកួត GP បន្ទាប់»។ ដែលលោកបានបង្ហាញឲ្យដឹងកាលពីថ្ងៃចន្ទផងថា ក្រោយពេលដាក់ខ្លួនដាច់ដោយឡែកនៃបញ្ហា COVID-19។

ការប្រកួតប្រណាំងរថយន្ត Formula 1 នៅរុស្ស៊ី (Russian GP 2021) គ្រោងធ្វើឡើងនៅទីលាន (Sochi) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ដែលជាទីតាំងធ្លាប់ធ្វើព្រឹត្តិការណ៍អូឡាំពិករដូវរងា (Winter Olympics 2014) មានទីតាំងនៅជាប់ឆ្នេរសមុទ្រខ្មៅ៕