(អាមេរិក)៖ នៅទីបំផុតក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 13 ជាផ្លូវការ និងមាន ៤ម៉ូដែលផ្សេងគឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ។

នៅក្នុងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៤ ខែកញ្ញា (ម៉ោងនៅកម្ពុជា) ក្រុមហ៊ុន Apple បានបង្ហាញឱ្យដឹងថា សម្រាប់ម៉ូដែល iPhone 13 mini និង iPhone 13 គឺមានទំហំនៃការរក្សាទុកឯកសាររហូតដល់ 512GB ខណ:ដែល iPhone 13 Pro និង iPhone 13 Pro Max មានទំហំរក្សាទុកឯកសាររហូតដល់ 1TB ដូចជាពាក្យចចាមអារ៉ាម។

សម្រាប់តម្លៃរបស់ iPhone 13 ទាំង៤ម៉ូដែលនេះមិនសូវខុសគ្នាកាលពីឆ្នាំមុនឡើយ ដោយក្នុងនោះអតិថិជនអាចធ្វើការបញ្ជាទិញទុកមុន (pre-ordered) បានចាប់ពីថ្ងៃទី១៧ ខែកញ្ញា ហើយក្រុមហ៊ុន Apple នឹងចាប់ផ្ដើមដឹកជញ្ជូន ឬចេញលក់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា។ សម្រាប់បណ្ដាប្រទេសមួយចំនួនដូចជា ថៃ ម៉ាឡេស៊ី គឺអាចនឹងត្រូវរង់ចាំរហូតដល់ថ្ងៃទី០១ ខែតុលា ទើបអាចបញ្ជាទិញទុកមុនបាន ហើយ នឹងដឹកជញ្ជូននៅមួយសប្ដាហ៍បន្ទាប់៕