(អាប៊ូចា)៖ កីឡាករវាយកូនឃ្លីលើតុ Quadri Aruna សញ្ជាតិនីហ្សេរីយ៉ា បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ទ្វីបអាហ្វ្រិក ដោយក្លាយជាកីឡាករដំបូងគេរបស់ទ្វីប ដែលជាប់ចំណាត់ថ្នាក់ទី១៥ ក្នុងតារាងរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF)។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
នៅក្នុងចំណាត់ថ្នាក់ដែលចេញផ្សាយដោយស្ថាប័នគ្រប់គ្រងកីឡាវាយកូនឃ្លីលើតុពិភពលោកនាថ្ងៃអង្គារ កីឡាករ Aruna ដែលបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតឯកត្តជនផ្នែកបុរស នៅឯព្រឹត្តិការណ៍ ITTF African Championships ឆ្នាំ២០២១ រូបនេះ បានផ្លាស់លេខរៀងចំនួន៤ ដោយឡើងមកឈរនៅលំដាប់ទី ១៥វិញ បានក្លាយជាកីឡាករអាហ្វ្រិកដំបូងគេដោយបានបំបែកកំណត់ត្រាលេខរៀងទី១៦ របស់កីឡាករ Omar Assar សញ្ជាតិអេហ្ស៊ីប ដែលកំណត់ឡើងកាលពីខែមករា ឆ្នាំ២០១៨។
ការប្រកួតមិនដែលចាញ់របស់កីឡាករ Aruna បានបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍នៅប្រទេសកាមេរូន នៅពេលដែលលោកបានចាញ់កីឡាករ Assar ក្នុងលទ្ធផល ៤-១ ប៉ុន្តែកីឡាករវាយកូនឃ្លីលើតុពិភពលោកឆ្នើមប្រចាំឆ្នាំ ពីពេលមុនរូបនេះទទួលបានចំណាត់ថ្នាក់ សម្រាប់សមិទ្ធផលរបស់លោក ដែលអនុញ្ញាតឱ្យលោកចូលទៅកាន់ក្លិបលំដាប់ពិភពលោកនេះ៕