(កាតាឡាំង)៖ ក្លិបអាល្លឺម៉ង់ Bayern Munich រកបាន ៣ពិន្ទុ បន្ទាប់ពីបន្តបំបាក់ក្រុម FC Barcelona ៣-០ ខណៈក្លិប Juventus និងតោខៀវ Chelsea ក៏រកបាន ៣ពិន្ទុជាមួយក្លិប Young Boys ក៏បានយកឈ្នះ Manchester United ២-១ ក្នុងការប្រកួតបើកឆាកវគ្គសន្សំពិន្ទុ UEFA Champions League 2021-22 ប្រចាំពូលនីមួយៗ សម្រាប់ជើងទី១។

Bayern Munich បានបន្តបំបាក់ម្ចាស់ផ្ទះ FC Barcelona ៣-០ ក្នុងជំនួបស្ថិតក្នុងពូល E ដែលធ្វើបានដោយខ្សែប្រយុទ្ធ Thomas Mueller និង ២គ្រាប់ធ្វើបានដោយ Robert Lewandowski ខណៈស្ថិតក្នុងពូលដូចគ្នា ក្រុម Dynamo Kyiv ស្មើដោយគ្មានគ្រាប់ស៊ុតជាមួយ Benfica ចែកគ្នាម្នាក់ ១ពិន្ទុ។

ចំណែកឯពូល F វិញក្លិប Young Boys រកបាន ៣ពិន្ទុ ក្រោយលេងឈ្នះក្រុមបិសាចក្រហម Man Utd ២-១ ដែលនៅសល់គ្នា ១០នាក់លើទីលាន បន្ទាប់ត្រូវបានក្រុមភ្ញៀវនាំមុខនៅនាទី១៣ ដោយការស៊ុតរបស់ Ronaldo តែ Young Boys របស់ស្វីសក៏រកបាន ២គ្រាប់ ក្រោយពេលខ្សែការពារ Aaron Wan Bissaka ទទួលបានកាតក្រហម ដែលធ្វើបានដោយកីឡាករ Nicolas Ngamaleu និង Jordan Siebatcheu គ្រាដែល Villarreal ស៊ុត ២គ្រាប់ស្មើគ្នាជាមួយ Atalanta។

ក្រុមអ៉ីតាលី Juventus បានយកឈ្នះក្រុមម្ចាស់ផ្ទះ Malmoe FF ៣-០ ហើយតោខៀវ Chelsea ក៏រកបាន ៣ពិន្ទុ ក្រោយ Lukaku ស៊ុតបាន ១គ្រាប់ទៅលើក្រុម Zenit St Petersburg របស់រុស្ស៊ីស្ថិតក្នុងពូល H នៅពេលដែលពូល G សុទ្ធតែមាន ១ពិន្ទុស្មើគ្នា តែក្រុម Sevilla មានគ្រាប់ស៊ុត ១-១ ជាមួយក្រុម FC Salzburg ខណៈក្រុម Lille បានត្រឹមចែកគ្នាម្នាក់ ១ពិន្ទុពីការប្រកួតស្មើ ០-០ ជាមួយក្រុម Wolfsburg៕