(ភ្នំពេញ)៖ បន្ទាប់ពីភោជនីយដ្ឋាន «បាយ័ន» ទទួលបានការលក់សិទ្ធិបើកសាខាទី៤ ដែលត្រូវគេដឹងថា មានការចំណាយទុនខ្ទង់សែនដុល្លារ ពីដៃគូវិនិយោគ បើទោះជាស្ថិតក្នុងដំណាក់កាលកូវីដ១៩ នៅតែបន្តផ្ទុះរាលដាលរួចមក នៅពេលនេះ ស្រាប់តែក្រុមហ៊ុន ទទួលបានការចុះកិច្ចសន្យា ឈានទៅបើកសាខាទី៥ មួយថ្មីទៀតហើយ ដោយពិធីចុះហត្ថលេខាថ្មីនេះ ត្រូវបានធ្វើឡើងនាព្រឹកពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១នេះ ជាមួយនឹងដៃគូវិនិយោគ ក្នុងទំហំទឹកប្រាក់ខ្ទង់សែនដុល្លារ។

អ្នកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋាន «បាយ័ន» បានថ្លែងបញ្ជាក់ថា ដោយសារមើលឃើញពីភាពរីកចំរើនរបស់យីហោ ភោជនីយដ្ឋានបាយ័ន ក៏ដូចជាមានសំណូមពរច្រើន ពេលនេះក្រុមហ៊ុនបានសម្រេចចិត្ត បន្តលក់ Franchise ទៅឲ្យម្ចាស់អាជីវកម្មម្នាក់ផ្សេងទៀតមួយទៀតហើយ ដើម្បីផ្ដល់ឱកាសឲ្យអ្នកមានដីទំនេរ ឬមានលុយ ហើយមិនដឹងថាបើកជំនួញអ្វីប្រកបដោយទំនុកចិត្ត ក្លាយជាម្ចាស់អាជីវកម្ម។ លោកស្រីថា ពីមុនអ្នកចង់បានយីហោភោជនីយដ្ឋានបាយ័ន ទៅធ្វើអាជីវកម្ម គឺលុះត្រាតែមានទុន៤០ម៉ឺនដុល្លារ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានផ្ដល់ជំរើសនៅត្រឹម ១៥ម៉ឺនដុល្លារ ២០ម៉ឺនដុល្លារ ២៥ម៉ឺនដុល្លារ និង ៤០ម៉ឺនដុល្លារ ទៅតាមទំហំដីទំហំទីតាំង និងទំហំវិនិយោគ ដែលកាន់តែបង្កាភាពងាយស្រួលក្នុងការវិនិយោគ។

សាខាទី៥ ដែលអ្នកស្រីទើបតែចុះហត្ថលេខាប្រគល់សិទ្ធិជូនទៅនេះ គឺស្ថិតក្រោមការវិនិយោគរបស់លោក បែន រ័ត្នបូរី បន្ទាប់ពីលោកក៏មានឆន្ទៈខ្ពស់ក្នុងការវិនិយោគលើវិស័យភោជនីយដ្ឋាន ហើយបានបោះទុនជាមួយអ្នកស្រី។ អ្នកស្រីថា បរិបទកូវីដ១៩ ទាមទារឲ្យមានការបត់បែនច្រើនណាស់ ហើយដោយសារតែយុទ្ធសាស្ត្របត់បែន ដោយផ្ដោតមួយផ្នែកបន្ថែមទៀតលើវិស័យអនឡាញ ទើបធ្វើឲ្យយីហោភោជនីយដ្ឋានបាយ័ន នៅតែមានកំណើនលក់ ហើយធ្វើឲ្យមានការចុះឈ្មោះសុំវិនិយោគ ដែលជំរុញឲ្យភោជនីយដ្ឋានបាយ័នអាចពង្រាយសាខា ខណៈដែលអាជីវកម្មដទៃប៉ះពាល់ខ្លាំង។ សាខាទី៥ របស់ លោក បែន រ័ត្នបូរី ក៏នៅតែស្ថិតក្នុងរាជធានីភ្នំពេញ ដូចគម្រោងសាខាទី៤ផងដែរ ដោយទីតាំងជាក់ស្ដែងផេករបស់ក្រុមហ៊ុន នឹងធ្វើការបង្ហាញពេលលេចចេញរូបរាង។

អ្នកស្រីថា ភោជនីយដ្ឋានបាយ័ន ផ្ដោតជាពិសេសលើអាហារពេលព្រឹក ពេលថ្ងៃ និង ពេលល្ងាច ហើយមុខអាហារទាំងអស់ មិនគ្រាន់តែយកចិត្តទុកដាក់លើរសជាតិ អនាម័យ និង គុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏មានយុទ្ធសាស្ត្រលក់ឲ្យខ្លាំងទាំងលើអនឡាញ និង ការបើកលក់ផ្ទាល់ដល់ទីតាំងផងដែរ។ ក្នុងនោះប្រព័ន្ធគ្រប់គ្រងជូន និង ទីផ្សារលក់របស់ក្រុមហ៊ុន ដែលចងជាប្រព័ន្ធច្បាស់លាស់ គឺជាជំហានតែមួយគត់ ដែលធ្វើឲ្យមានទំនុកចិត្តពីអ្នកចង់ចូលរួមវិនិយោគ។ បន្ទាប់ពីសម្រេចប្រគល់សិទ្ធិផ្លូវការជូនម្ចាស់សាខាទី៤ និង ទី៥ បន្តបន្ទាប់គ្នា មានអតិថិជនជាច្រើនផ្សេងទៀត ក៏កំពុងទាក់ទងសុំទិញ Franchise សម្រាប់សាខាទី៦ និងបន្តបន្ទាប់ផងដែរ ដោយនៅរាជធានីភ្នំពេញ កំណត់ត្រឹមតែ១០សាខាប៉ុណ្ណោះ ក្រៅពីនោះគឺនឹងបន្តលក់សិទ្ធិទៅកាន់បណ្ដាខេត្តម្ដង ដូច្នេះសម្រាប់អ្នកចង់បានឱកាសបើកភោជនីយដ្ឋានសាខាថ្មីនៅរាជធានីភ្នំពេញ ឬ នៅខេត្តដែលល្អ គឺត្រូវរួសរាន់ ដោយសារកន្លែងមានកំណត់។

លោកអ្នកចង់ធ្វើជំនួញបើកភោជនីយដ្ឋានយីហោបាយ័ន ជាពិសេសអ្នកចង់ទទួលបានឱកាសក្លាយ ជាម្ចាស់សាខា៦ទៀត នៅរាជធានីភ្នំពេញ និងនៅខេត្តធំៗ សូមទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទលេខ ០៩៥ ៧៧៧៧ ៤៨, ០៩៦ ៧៧៧៧ ៤៣០ ដោយអ្នកកក់ទីតាំងមុន ទទួលបានឱកាសមុន ហើយក្រុមហ៊ុននឹងជំរុញ និង ជួយបណ្ដុះបណ្ដាលជំនាញឲ្យចេះច្បាស់ នៅក្នុងវិស័យមួយនេះ៕