(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ពន្ធកាំជណ្តើច្រាំងកសិន្ធុខាងលិច ផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភ័ណភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។
លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា គម្រោងជួសជុលនេះមានប្រវែងសរុប ២០០ ម៉ែត្រ ដោយចែកចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួនបីឆ្នាំ។
សូមរំឭកថា ច្រាំងកសិន្ធុប្រាសាទអង្គរវត្តនេះ ក៏ធ្លាប់មានប្រវត្តិជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា ដោយអ្នកជំនាញការអុីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា៕