(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធ Karim Benzema បានបង្ហាញអារម្មណ៍ថា «គ្រប់កីឡាករបាល់ទាត់ទាំងអស់តែងចង់ឈ្នះពានរង្វាន់បាល់មាស (Ballon d’Or)» ដែលស្ថិតក្នុងចំណោមកីឡាករដែលមានសុបិនចង់បានពាននេះក្នុងអាជីពរបស់ពួកគេ ដែលនេះត្រូវបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ មុនក្រុម Real Madrid ប៉ះ Inter Milan ក្នុងប្រកួត UEFA Champions League 2021-22 ដោយមានក្រុម FC Sheriff ប៉ះ Shakhtar Donetsk នៃជើងទី១ ស្ថិតក្នុងពូល D ជាមួយគ្នា។

ប្រភពពី Marca បានឲ្យដឹងថា ស្ទើរគ្រប់កីឡាករនៅទ្វីបអឺរ៉ុបដែលមិនអាចឈ្នះពានរង្វាន់ខាងលើនេះ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានតែ Lionel Messi និង Cristiano Ronaldo ឈ្នះច្រើនជាងគេ នៅពេលខ្សែប្រយុទ្ធ Benzema ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានដោយលើកឡើងថា «អ្វីដែលខ្ញុំធ្វើគឺជួយក្រុម ហើយកីឡាករគ្រប់រូបក៏ចង់បានពាននេះផងដែរ»

គួរបញ្ចាក់ផងថា មកដល់ពេលនេះ Benzema បានឈ្នះ UEFA Champions League ចំនួន ៤លើកមកហើយ ដោយបន្តថា «ការប្រកួតពាននេះ គឺជាការប្រកួតដែលមានសម្ពាធបំផុត» ខណៈការប្រកួតរវាង Real Madrid ប៉ះ Inter Milan នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅទីក្រុងមីឡែន ក្នុងម៉ោង ២៖០០នាទី(ម៉ោងនៅកម្ពុជា)៕