(ភ្នំពេញ)៖ ជីប ម៉ុង លែន ជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងលំនៅឋានឈានមុខគេមួយនៅកម្ពុជា ដែលមានគម្រោងជាច្រើនក្នុងដៃ ហើយសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់អតិថិជន។

ទន្ទឹមនឹងភាពរីកចម្រើននេះ ជីប ម៉ុង លែន ក៏កំពុងបោះជំហានឆ្ពោះទៅមុខជាមួយនឹងវិស័យថ្មីៗបន្ថែមទៀត ដើម្បីពង្រីកនូវសក្ដានុពលរបស់ខ្លួន ក៏ដូចជាបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ជីប ម៉ុង លែន បានចុះកិច្ចព្រមព្រៀងទិញយក ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដែលជាសេវាកម្មអាផាតមិន ពីក្រុមហ៊ុនលីអូផាលេស ២១ (Leopalace 21) ជាស្ថាពរ ដែលនឹងចាប់ផ្ដើមធ្វើប្រតិបត្តិការអាជីវកម្មចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅហើយ។

ដោយសារមើលឃើញពីតម្រូវការជាច្រើន មិនថាអ្នករស់នៅក្នុងស្រុក ឬក្រៅស្រុក ដែលត្រូវការ ការរស់នៅបែបទំនើប អមជាមួយនឹងសេវាកម្មចម្រុះ ជីប ម៉ុង លែន បានបោះជំហានចូលក្នុងវិស័យសេវាកម្មអាផាតមិននេះដែលខុសប្លែកពីគម្រោងកន្លងៗមករបស់ខ្លួន។

ជាមួយគ្នានេះផងដែរ ជីប ម៉ុង លែន ក៏បានសម្លឹងមើលឃើញពីសក្ដានុពលរបស់ ហ្គ្រេនហ្វឺរតេ ភ្នំពេញ (Granferte) ដោយសារអាផាតមិននេះ បានផ្ដល់នូវសេវាកម្ម យ៉ាងល្អឥតខ្ចោះជូនដល់អតិថិជន ដូចជាបន្ទប់ស្នាក់នៅដ៏ប្រណីត ជាមួយនឹងគ្រឿងសង្ហារឹមទំនើបៗ កន្លែងទទួលភ្ញៀវ កន្លែងហាត់ប្រាណ អាងហែលទឹក មីនីម៉ាត ហាងកាហ្វេ ចំណតយានយន្ត ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀត។

Granferte ពិតជាស័ក្ដិសមសម្រាប់អតិថិជន ដែលត្រូវការកន្លែងស្នាក់នៅបែបទំនើប ជាមួយនឹងសេវាកម្មយ៉ាងសម្បូរបែបក្នុងអគារតែមួយ។ អាផាតមិននេះ មានទីតាំងស្ថិតនៅផ្លូវលេខ៣៣១ កែងផ្លូវ៥៧០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ ០២៣ ៩២៣ ៩៩៩ ទីតាំងអាផាតមិន: https://bit.ly/granferte #ជឿជាក់ក្នុងការរស់នៅ