(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ការបើកដំណើរការសាលារៀនឡើងវិញ The Habit Burger Grill ផ្តល់ជូន Burger ដល់សិស្សនិស្សិតក្នុងតម្លៃត្រឹមតែ ១ដុល្លារក្នុងមួយបឺហ្គឺរប៉ុណ្ណោះ រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២០-២២ ខែកញ្ញា ឆ្នាំ២០២១ នៅគ្រប់សាខាទាំងអស់។

ការផ្តល់ជូនពិសេសនេះ គឺដើម្បីអបអរសាទរការអនុញ្ញាតឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងសាកលវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១តទៅ និងក្រោយពេលដែលគ្រឹះស្ថានសិក្សានីមួយៗ បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពីតំណាង The Habit Burger Grill បានបញ្ជាក់ថា ការផ្តល់ជូនសិស្សនិស្សិតនេះគឺសម្រាប់តែការមកទិញផ្ទាល់នៅគ្រប់ហាងសាខារបស់ The Habit Burger Grill ដោយសិស្សនិស្សិតទាំងអស់ គ្រាន់តែបង្ហាញកាតសិស្សនិស្សិតតែប៉ុណ្ណោះនឹងអាចទទួលបាន Chaburger ១ភ្លាមៗក្នុងតម្លៃ១ដុល្លារ។

The Habit Burger Grill មានទីតាំងនៅទួលគោក ជិតស្ពានអាកាស៥មករា មហាវិថីសហព័ន្ធរុស្ស៊ី, មហាវិថីម៉ៅសេទុង ទល់មុខស្ថានទូតចិន, អាងទឹកអូឡាំពិក ជិតផ្សារទំនើបស៊ីធីម៉ល និងតេលាសិនត្រលផាកអង្គស្នួល តាមបណ្តោយផ្លូវជាតិលេខ៤ ជិតគីឡូម៉ែត្រលេខ២៦៕