(ភ្នំពេញ)៖ ពិធីបុណ្យសែនព្រះខែ គឺជាពិធីបុណ្យប្រពៃណីសំខាន់បំផុតទីពីរ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន សម្រាប់ប្រជាជនចិន និងអ្នកជាប់ខ្សែស្រឡាយចិន ដែលពិធីបុណ្យនេះប្រារព្ធធ្វើឡើងនៅយប់ពេញបូណ៌មី។ នៅក្នុងទំនៀមទម្លាប់ប្រពៃណីចិន ជនជាតិចិនតែងតែកាដូនំសែនព្រះខែ ជាអំណោយជូនបងប្អូនសាច់ញាតិរបស់ខ្លួន។ ឆ្នាំនេះ ធនាគារហេងហ៉ីប៊ែង បានត្រៀមនំសែនព្រះខែជាច្រើនប្រអប់ ជូនអតិថិជនរបស់ខ្លួនទាំងថ្មី ទាំងចាស់ ដោយក្តីស្រឡាញ់ និងរាប់អានប្រៀបបីដូចជាបងប្អូនសាច់ញាតិដូច្នេះដែរ។

សម្រាប់អតិថិជនដែលបានបើកគណនីនៅធនាគារហេងហ៉ីប៊ែងរួចហើយ ហើយត្រូវនឹងលក្ខខណ្ឌតម្រូវរបស់ធនាគារ នោះធនាគារនឹងទាក់ទងទៅដោយផ្ទាល់ដើម្បីយកកាដូជូនក្នុងពេលឆាប់ៗនេះ ក្នុងឱកាសនៃពិធីបុណ្យសែនព្រះខែ ដែលនឹងខិតចូលមកដល់ក្នុងថ្ងៃទី២១ ខែកញ្ញា សប្តាហ៍ក្រោយ។ ដោយឡែកសម្រាប់អតិថិជនថ្មី ធនាគារនឹងផ្តល់ជូនកាដូសម្រាប់អតិថិជនដែលបានអញ្ជើញមកបើគណនីនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដែលការផ្តល់ជូននេះសម្រាប់តែអតិថិជន ២០នាក់ តែប៉ុណ្ណោះ។

លោក ឈន់ សកល នាយកនាយកដ្ឋានផ្សព្វផ្សាយ និងអភិវឌ្ឍផលិតផល បានបញ្ជាក់ថា៖ «ការផ្តល់ជូននេះ គឺមានសម្រាប់តែមួយថ្ងៃតែប៉ុណ្ណោះ គឺនៅថ្ងៃទី២០ ខែកញ្ញា ត្រូវនឹងថ្ងៃចន្ទសប្តាហ៍ក្រោយ សម្រាប់អតិថិជនដែលមានទឹកប្រាក់ក្នុងគណនីចាប់ពី ៥០០ដុល្លារ ឡើងទៅ!»

លោកបានបន្ថែមថា៖ «រាល់ការបើកគណនី មិនថាគណនីអ្វីក៏ដោយ ក៏ធនាគារផ្តល់ជូនកាដូនេះដែរ បន្ថែមពីលើការផ្តល់ជូនជាការប្រាក់។ គណនីសំច័យ យើងផ្តល់ជូនការប្រាក់ រហូតដល់ ១% រីឯគណនីសន្សំមានកាលកំណត់ យើងផ្តល់ជូនអត្រាការប្រាក់រហូតដល់ ៦.២៥% ឯណោះ។ ដោយឡែក គណនីចរន្តដែលធនាគាភាគច្រើនពុំផ្តល់ការប្រាក់ គឺយើងផ្តល់ជូនរហូតដល់ ០.៥០% ថែមទៀតផង»

គួរបញ្ជាក់ផងដែរថា ធនាគារហេងហ៉ីប៊ែង បើកបម្រើសេវាកម្មជូនអតិថិជនជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។ ថ្ងៃចន្ទដល់ថ្ងៃសុក្រ ចាប់ពីព្រឹកម៉ោង៨ រហូតល្ងាចម៉ោង៨ និងពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច សម្រាប់ថ្ងៃចុងសប្តាហ៍។ ព័ត៌មានបន្ថែម សូមទាក់ទងទៅលេខ ០២៣ ៩៩៧ ៧៧៧៧។

សូមជម្រាបថា ធនាគារហេងហ៉ី (ខេមបូឌា) ខមមើសលប៊ែង ម.ក ត្រូវបានទទួលស្គាល់ជាផ្លូវការជាគ្រឹះស្ថានហិរញ្ញវត្ថុ ដោយធនាគារជាតិនៃកម្ពុជា ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ធនាគារហេងហ៉ីប៊ែង ផ្តោតចម្បងលើសេវាកម្មអតិថិជន រួមបញ្ចូលគំនិតច្នៃប្រឌិតបែបវិទ្យាសាស្រ្តបច្ចេកវិទ្យា និងកសាងទំនើបកម្មជាធនាគារពាណិជ្ជមួយប្រកបដោយគុណតម្លៃស្នូលជូនអតិថិជនឈានមុខគេ។ ទីស្នាក់ការកណ្តាលរបស់ធនាគារ ហេងហ៉ី (ខេមបូឌា) ខមមើសលប៊ែង ម.ក ស្ថិតនៅអាគារលេខ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕