(ភ្នំពេញ)៖ អគារ អាយ អេស អាយ (ISI Tower) ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីវេងស្រេង នឹងក្លាយជាអគារការិយាល័យទំនើបដំបូងគេបង្អស់ សម្រាប់អាជីវកម្មនាំមុខនានា នៅក្នុងតំបន់នេះ សម្រាប់ប្រើប្រាស់ចាប់ផ្តើមពីខែវិច្ឆិកា ខាងមុខនេះតទៅ។

អភិវឌ្ឍន៍ដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកជាប់លំដាប់ថ្នាក់មួយ ដែលជាសមាជិកនៃ ISI GROUP អគារនេះនឹងក្លាយជាអគារពាណិជ្ជកម្មទំនើបតែមួយគត់ នៅក្នុងតំបន់វេងស្រេង និងតំបន់ចោមចៅ។ ដោយមានទីតាំងនៅលើបណ្តោយផ្លូវវេងស្រេងផ្ទាល់ អគារ អាយ អេស អាយ ស្ថិតនៅចំចំណុចយុទ្ធសាស្ត្រមួយ ដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីផ្លូវបំបែកស្ទឹងមានជ័យ និងរង្វង់មូលចោមចៅ ហើយលោកអ្នកនឹងអាចមើលឃើញទិដ្ឋភាពតំបន់ ដែលព័ទ្ធជុំវិញផងដែរ។

ដោយមានចម្ងាយត្រឹមតែ ២០នាទីទៅតំបន់បឹងកេងកង អគារនេះសមស្របបំផុត សម្រាប់អាជីវកម្មទាំងឡាយណា ដែលត្រូវការការិយាល័យធ្វើការ ដែលមានស្តង់ដារខ្ពស់ ហើយក្នុងពេលតែមួយនោះ ថែមទាំងមានទីតាំងស្ថិតនៅក្បែរឃ្លាំងធំទូលាយ ដើម្បីប្រើប្រាស់ជាកន្លែងស្តុកឥវ៉ាន់ដែលងាយស្រួលចេញចូល ជាស្ទូឌីយ៉ូ ឬសម្រាប់ការពង្រីកអាជីវកម្មនៅថ្ងៃខាងមុខជាដើម។

អគារ អាយ អេស អាយ មានកម្ពស់ ៩ជាន់ និងមានទីធ្លាសម្រាប់ជួលលើសពី ៤,៥០០ម៉ែត្រការ៉េ។ មកទល់ពេលនេះអគារត្រូវបានជួលអស់ ៦៥% ហើយ។ រចនាឡើងដោយក្រុមហ៊ុន HKA & Partners អគារ អាយ អេស អាយ មានទីតាំងការិយាល័យធំទូលាយ ដែលត្រូវបានរចនាឡើងឱ្យមានភាពបត់បែនទៅតាមតម្រូវការរបស់អ្នកជួល។

ភាពបត់បែននេះនឹងផ្តល់ភាពងាយស្រួលដល់ម្ចាស់អាជីវកម្ម ដែលជួលទីធ្លាក្នុងអគារទាំងអស់ ក្នុងការចាត់ចែង និងរៀបចំប្លង់ការិយាល័យ ឱ្យសមទៅតាមបែបបទ និងវប្បធម៌ធ្វើការរបស់ខ្លួន។ អគារនេះ មានបរិក្ខារគ្រប់បែបយ៉ាងដូចជា កន្លែងចតឡានម៉ូតូធំទូលាយ ជណ្តើរយន្ត២ សន្តិសុខ ២៤ម៉ោង កន្លែងចម្អិនអាហារនៅគ្រប់ជាន់ និងថែមទាំងមានរានហាលជាន់ដំបូលឯកជនមួយទៀតផង។

ម៉្យាងវិញទៀតនៅទល់មុខអគារការិយាល័យនេះ នឹងមានវត្តមានផ្សារទំនើប ខេ ម៉ល ដែលជាផ្សារទំនើបដ៏ថ្មីស្រឡាងមួយដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ KMH Park នេះដែរ។ ផ្សារនេះនឹងចាប់បើកដំណើរការដំណាលគ្នាជាមួយអគារ អាយ អេស អាយ នៅក្នុងខែវិច្ឆិកាខាងមុខនេះ។

អគារ អាយ អេស អាយ ផ្តល់នូវបរិយាកាសធ្វើការដែលមានផាសុកភាព និងបរិក្ខារជាច្រើនសម្បូរបែប ដែលមិនអាចប្រៀបបានសម្រាប់បុគ្គលិក ដែលធ្វើការនៅក្នុងអគារទាំងអស់។ អ្នកធ្វើការនៅក្នុងអគារ ក៏ដូចជាប្រជាជនដែលរស់នៅជុំវិញតំបន់នេះ នឹងមានភាពងាយស្រួលក្នុងការចូលទៅកាន់ហាង ដែលមានស្លាកយីហោល្បីៗទាំងក្នុង និងក្រៅប្រទេសដូចជា ហាងកាហ្វេ Brown ផ្សារទំនើប Lucky ហាង Daiso ហាងសម្ភារៈកីឡា Decathlon ហាងនំបុ័ង Tous les Jours ហាងការ៉េម Dairy Queen ហាងសម្លៀកបំពាក់ Zando រោងភាពយន្ត Legend Cinema ហាងតែ Gong Cha និងហាងជាច្រើនផ្សេងទៀត។

អគារ អាយ អេស អាយគឺជាគម្រោងអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់មួយ នៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ទាំងមូល ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន អឺបេនលែន (Urbanland) ដែលជាសមាជិកមួយនៃ ISI GROUP។ ជាក់ស្តែងអគារនេះបានយកឈ្មោះពីសម្ព័ន្ធក្រុមហ៊ុននេះផងដែរ។ គម្រោងអភិវឌ្ឍន៍ទាំងអស់នេះសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់សម្ព័ន្ធក្រុមហ៊ុន ISI GROUP ក្នុងគោលបំណងចង់បង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងផ្នែកសង្គម សេដ្ឋកិច្ច បរិស្ថានសម្រាប់មនុស្ស និងអាជីវកម្មនានានៅក្នុងតំបន់វេងស្រេងនេះ។

នៅក្នុងការអភិវឌ្ឍន៍ដំណាក់កាលទីមួយ គម្រោងអភិវឌ្ឍន៍ KMH Park នេះបានបង្កើតឡើងនូវអគារ អាយ អេស អាយ ផ្សារទំនើប ខេ ម៉ល ផ្ទះពាណិជ្ជកម្ម៤០ តារាងបាល់ទាត់មួយ និងទីធ្លាបៃតងជាច្រើនកន្លែងផងដែរ។ គម្រោងនេះនឹងបន្តដើរតួជាម្ចាស់ផ្ទះសម្រាប់សហព័ន្ធក្រុមហ៊ុន ISI GROUP នានាដូចជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលធ្លាប់បានតាំងទីនៅក្នុងតំបន់នេះអស់រយៈពេល២០ឆ្នាំរួចមកហើយ។

អគារ អាយ អេស អាយ ប្រកាន់យកនូវគុណភាព និងស្តង់ដារអន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ដែលស្រដៀងគ្នានឹងគម្រោងអភិវឌ្ឍន៍មុនមួយ របស់ក្រុមហ៊ុន អឺបេនលែន (Urbanland) គឺ Raintree ដែលជាអគារការិយាល័យលេចធ្លោមួយ នៅកណ្តាលទីក្រុងភ្នំពេញដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការរចនា និងសហគមន៍។ អគារការិយាល័យនេះ តាំងទីនៅចំកណ្តាលតំបន់ពាណិជ្ជកម្ម និងធនាគារនៃទីក្រុងភ្នំពេញ ហើយធ្លាប់ទទួលបានពានរង្វាន់ សម្រាប់គម្រោងអភិវឌ្ឍន៍ការិយាល័យធ្វើការដែលល្អជាងគេមួយក្នុងឆ្នាំ ២០១៧ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអន្តរជាតិ (2018 International Property Awards ) ផងដែរ។ ក្រុមហ៊ុន អឺបេនលែន (Urbanland) ប្តេជ្ញាផ្តល់ជូននូវកម្រិតស្តង់ដាររចនាដដែល សម្រាប់អ្នកជួលទីធ្លានៅក្នុងអគារ អាយ អេស អាយ នៅលើផ្លូវវេងស្រេងនេះ។

អគារចាប់បើកសម្រាប់ការជួលពីពេលនេះតទៅ។ សូមអញ្ជើញកក់ការណាត់ជួបឯកជន ដើម្បីទស្សនាប្លង់អគារជាក់ស្តែង តាមលេខទូរស័ព្ទ៖ 012 789 013 ឬក៏ចូលទៅកាន់គេហទំព័រ https://www.urbanlandasia.com/projects/isi-tower ដើម្បីស្វែងយល់បន្ថែម៕