(ភ្នំពេញ)៖ ពិតជាមហាសំណាងរកឃើញអតិថិជនមួយរូបទៀតហើយ ឈ្នះរង្វាន់រថយន្តស៊េរីទំនើបពីក្រុមហ៊ុនស្រាបៀរ GANZBERG ទី៧៨ គឺបានទៅលើអតិថិជនមកពីខេត្តសៀមរាប គឺលោក អ៊ុ ចំរើន មានទីលំនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក អ៊ុ ចំរើន បានឈ្នះរង្វាន់រថយន្ដ FORD ស៊េរីឆ្នាំ២០២១ ពីស្រាបៀរ GANZBERG កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ លោកបានធ្វើដំណើរពីខេត្តសៀមរាបមកទទួលរង្វាន់ពី ក្រុមហ៊ុនស្រាបៀរ GANZBERG។

ក្រោយពីទទួលបានរថយន្តរួចរាល់ លោក អ៊ុ ចំរើន បានធ្វើការងារសប្បុរស់ធម៍ ដោយចំណាយថវិការផ្ទាល់ខ្លួនទិញក្រឡាន ដ៏សែនឈ្ងុយឆ្ងាញ់ពីស្រុកកំណើត មកចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវជាមួយគ្នាផងដែរ។

នេះជាទង្វើរ និងទឹកចិត្តប្រពៃរបស់អតិថិជនមហាសំណាងរូបនេះ ក្នុងការចែករំលែកសេចក្តីសុខ និងលាភសំណាងដែលទទួលបានពី ការឈ្នះរង្វាន់ធំពីក្រុមហ៊ុន GANZBERG នេះជាវប្បធម៍នៃការចែករំលែក។

សូមជម្រាបថា GANZBERG រង្វាន់យក្សឈ្នះរថយន្តថ្មី Ford Ranger១០០គ្រឿង និងម៉ូតូធំ Yamaha FZ ២,០០០គ្រឿង ព្រមទាំងលុយដុល្លារសុទ្ធជាច្រើនសន្ធឹកសន្ធាប់ និងស្រាបៀរ GANZBERG ជាច្រើនទៀត។

ក្នុងនោះក្រុមហ៊ុន GANZBERG បានផ្ដល់រង្វាន់ដល់អតិថិជនដែលជា អ្នកលក់ស្រាបៀរ GANZBERG ផងដែរ។ រង្វាន់យក្សស្រាបៀរ GANZBERG ផ្តល់ឲ្យឈ្នះទាំង អ្នកលក់ទាំងអ្នកទិញ។

ស្រាបៀរ GANZBERG ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្នះមេដាយមាសកម្រិតពិភពលោកឆ្នាំ២០២១៕