(កាតាឡាំង)៖ ប្រភពពី Marca បានឲ្យដឹងថា ក្លិប FC Barcelona បន្ទាប់ពីប្រកួតចាញ់ក្រុម Bayern Munich នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពាន UEFA Champions League 2021-22 បានជួបបញ្ហាយ៉ាងយ៉ាប់យឺន ដោយមានកីឡាករ ២រូប Pedri និង Jordi Alba បានធ្លាក់ចូលក្នុងបញ្ជីកីឡាករមានរបួសយូរបស់ក្លិប ដែលបានឲ្យដឹងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

បញ្ហារបួសដែលក្លិប Barca បានឲ្យដឹងថា Pedri និង Alba បានជួបបញ្ហារបួសសរសៃពួរជើង ហើយក៏ត្រូវបានក្រុមគ្រូពេទ្យលើកឡើងថា មិនទាន់អាចបញ្ជាក់ពីពេលវេលាច្បាស់លាស់ណាមួយនៃការវិលត្រឡប់មកដូចធម្មតាវិញបាននោះទេ ដោយក្រោយការធ្វើតេស្តកីឡាករទាំង ២ខាងលើ បានក្លាយជាសមាជិកឆ្នើមរបស់ក្លិប បន្ទាប់ពីខ្សែប្រយុទ្ធ Ansu Fati, Martin Braithwaite, Ousmane Dembele និង Sergio Aguero ដែលមានរបួសរយៈពេលយូរមិនច្បាស់នៃការវិលត្រឡប់។

ក្លិបដែលដឹកនាំដោយលោក Ronal Keoman សម្រាប់កីឡាករទាំងពីរ នឹងមិនអាចច្បាស់ថា មានវត្តមានក្នុងជំនួបស្វែងរក ៣ពិន្ទុដែល Barcelona ប៉ះ Granada ក្នុងលីគអេស្ប៉ាញ La Liga សប្តាហ៍ទី៥ ជើងទី១ នៅថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះដែលស្ថិតក្នុងកីឡដ្ឋាន Camp Nou៕