កម្មវីធីប្រកួត គូពិសេសមុនគេ វិសាខា ប៉ះ បឹងកេត នៅជើងទី២ ចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ សម្រាប់ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានឈានចូលសប្តាហ៍ទី១៤ នៃជើងទី២ ហើយដោយមានគូពិសេសនឹងត្រូវជួបគ្នា នៅថ្ងៃទី១៨-១៩ ចុងសប្តាហ៍នេះ និងមាន ១០ក្រុមចូលរួមប្រកួត។

ការប្រកួតនៅថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ នោះរួមមាន៖
១៖ វិសាខា Vs បឹងកេត
២៖ ណាហ្គាវើលដ៏ Vs អង្គរថាយហ្គឺរ
៣៖ ព្រះខ័នរាជស្វាយរៀង Vs ភ្នំពេញក្រោន។

រីឯការប្រកួតនៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ វិញនោះរួមមាន៖
១៖ អាស៊ីអឺរ៉ុប យូណាយធីត Vs ខេត្តព្រៃវែង
២៖ កងយោធពលខេមរភូមិន្ទ Vs គិរីវង់សុខសែនជ័យ។

គួរបញ្ជាក់ថា សម្រាប់ព្រឹតិ្តការណ៍បាល់ទាត់លីគកំពូលកម្ពុជា ឆ្នាំ២០២១ នៅចុងសប្តាហ៍នេះ ក្រុមកំពូលតារាងវិសាខា មាន ២៨ពិន្ទុ នោះត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវបឹងកេត វិញ ដែលឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន ២៤ពិន្ទុនាថ្ងៃសៅរ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២១ ជើងទី២ នៅក្នុងទឹកដីនៃកីឡដ្ឋាន ព្រីនស៍ នាម៉ោង ១៥៖៣០ រសៀល។ ទាក់ទងទៅក្រុមទាំងពីរនេះដែរ ដោយជើងទី១ កន្លងទៅ បឹងកេតជាម្ចាស់ផ្ទះបានចាញ់ វិសាខា នៅក្នុងលទ្ធផល ៥-១ កាលពីថ្ងៃសៅរ៍ ទី១១ ខែកញ្ញា៕