(ចិន)៖ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone 13 ជាផ្លូវការ និងមាន ៤ម៉ូដែលផ្សេងគឺ iPhone 13 mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ព្រមទាំងអាចធ្វើការបញ្ជាទិញទុកមុនបានចាប់ពីថ្ងៃទី១៧ ខែកញ្ញា និងចេញលក់ជាផ្លូវ ការនៅថ្ងៃទី២៤ ខែកញ្ញា។

banner

យោងតាមកាសែត South China Morning Post បានចេញផ្សាយថា ការបញ្ជាទិញទុកមុន iPhone 13 នៅលើទីផ្សារប្រទេសចិនមាន សន្ទុះកើនឡើងខ្ពស់ បើធៀបទៅនឹង iPhone 12។ តួលេខនៃការបញ្ជាទិញទុកមុនចេញពីគណនី Apple Store នៅលើវេបសាយ JD.com មានចំនួនរហូតដល់ ២លានគ្រឿង ខណ:ដែលកាលពីឆ្នាំមុនមានត្រឹមតែ ១.៥លានគ្រឿងប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា សម្រាប់លើនៅ Tmall របស់ Alibaba វិញ ក៏មានការបញ្ជាទិញទុកមិនច្រើនផងដែរ ប៉ុន្តែខណ:នេះមិនទាន់ មានតួលេខច្បាស់លាស់ឡើត គ្រាន់តែដឹងថាតួលេខកំពុងកើនឡើង និងលើសពី iPhone 12 ច្រើន។

ចិនត្រូវបានគេដឹងថា ជាទីផ្សារធំមួយរបស់ Apple បន្ទាប់ពីតំបន់អឺរ៉ុប ដោយប៉ុន្មានឆ្នាំចុងក្រោយនេះតួលេខនៃការលក់ iPhone នៅតែមាន កំណើន ខណ:ដែលបណ្ដាប្រទេសមួយចំនួនបានធ្លាក់ចុះ និងមានកំណើនទាប។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានត្រៀម iPhone 13 រហូតដល់ ៩០លានគ្រឿងសម្រាប់លក់នៅចុងឆ្នាំនេះ ដែលនេះគឺជាតួលេខថ្មីមួយខ្ពស់ជាង iPhone ជំនាន់មុនៗ ខណ:ដែល iPhone 12 មានចំនួនត្រឹមតែ ៧៥លានគ្រឿងប៉ុណ្ណោះ៕