(ភ្នំពេញ)៖ សប្តាហ៍នេះ ក្រុមហ៊ុនខារ៉ាបាវបានប្រគល់ទឹកប្រាក់ ១០០លានរៀលចំនួនពីររង្វាន់ទៀតហើយ ដល់អ្នកឈ្នះពីរនាក់ គឺទីមួយបងស្រី រ៉េន បូរី ដែលរស់នៅ ភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និងទីពីរបងប្រុស ភឿន រស្មី ដែលរស់នៅ ភូមិត្រោកលិច ឃុំស្រែថ្មីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អ្នកទាំងពីរបានសំដែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំង ចំពោះប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ព្រោះបច្ចុប្បន្នកំពុងតែជួបនឹងបញ្ហាខ្វះខាត និងជំពាក់លុយគេច្រើនទៀត ពេលបានត្រូវដូចច្នេះគាត់ទាំងពីរទ្រេកអរខ្លាំងណាស់។ ពួកគាត់បន្តថា ទឹកប្រាក់ដែលពួកគាត់ទទួលបាននេះ នឹងយកទៅសងគេ សល់លុយប៉ុន្មានទុកធ្វើដើមរកស៊ីដើម្បីចិញ្ចឹមគ្រួសារ។

ដោយទឹកមុខញញឹមសប្បាយរីករាយអ្នកទាំងពីរក៏សូមថ្លែងអំណរគុណជាអនេក ចំពោះក្រុមហ៊ុនខារ៉ាបាវដែលបានផ្តល់រង្វាន់ពិតៗ និងសូមឲ្យក្រុមហ៊ុនមានអតិថិជនគាំទ្រកាន់តែច្រើនជារៀងរហូតតទៅ។

ឆ្លៀតក្នុងឱកាសនោះ ប្រធានទីផ្សាក្រុមហ៊ុនខារ៉ាវ លោក ហ៊ុយ សុខា ថ្លែងថា រង្វាន់ធំខារ៉ាបាវ១០០លានរៀល និងរង្វាន់ផ្សេងៗទៀតនៅមានច្រើនសន្ធឹកសន្ធាប់កំពុងរង់ចាំអតិថិជនទាំងអស់ ដែលនិយមគាំទ្រខារ៉ាបាវ។

លោកបានបន្ថែមថា នៅពេលដែលបងប្អូនត្រូវរង្វាន់ភ្លាមសូមទំនាក់ទំនងមកលេខលើក្រវិលភ្លាម នោះក្រុមហ៊ុននឹងរៀបចំចុះប្រគល់រង្វាន់ជូនភ្លាមៗផងដែរ មិនរង់ចាំយូរឡើយ។ ហើយលោកក៏សូមអរគុណដល់អតិថិជនខារ៉ាបាវទាំងអស់ ដែលតែងតែនិយមគាំទ្រផលិតផលខារ៉ាបាវជារៀងរហូតមក និងសូមឲ្យបងប្អូនទាំងអស់អនុវត្តគោលការណ៍ បីកុំបីការពារ៕