(ភ្នំពេញ)៖ ផលិតកម្មដាវីត្រាមេឌា ដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោ និងសមទ្ធផលដ៏ល្អឥតខ្ចោះរបស់ ផលិតកម្មដាវីត្រាមីឌៀរ នាសម័យឌីជីថលនេះដែរ ក៏ដោយសារផលិតកម្មមួយនេះ គឺជាផលិតក្នុងស្រុកដំបូងគេបង្អស់ ដែលបានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទីឌីយោ និងបំពាក់នូវឧបករណ៍ទំនើបៗ (System Recording Studio) យីហ៊ោល្បីៗដូចជា AVID S3; AVID PROTOOLS DOCK; Avid Pro Tools;- Genelec; Slate Digital;Neumann U67;Dangerous Music Complete Mixing & Mastering System; Customize Mac Pro; Pro Display XDR និង ម៉ាកល្បីៗជាច្រើនទៀត ដាក់បំពាក់ក្នុងស្ទីឌីយោរបស់ខ្លួនដែលមានឈ្មោះ ថា «ស្ទីឌីយោកោះស្លាកែត»។

ក្រៅតែអំពីការវិនិយោគ ទៅលើការទិញសម្ភារស្ទូឌីយោ ដែលមានតម្លៃជាកន្លះលានដុល្លារ ឬស្មើនឹងតម្លៃរថយន្ត Lexus Kuro 2021 ដល់ទៅពីរគ្រឿង ផលិតកម្មដាវីត្រាមេឌា ក៏បានវិនិយោគរាប់លានដុល្លារ ទៅលើការសាងសង់ស្ទូឌីយោខ្នាតអន្តរជាតិ ដែលសាងសង់ទៅតាមក្បួនខ្នាត និងបច្ចេកទេសស្តង់ដារអន្តជាតិ នៃស្ទូឌីយូពិភពលោកលើផ្ទៃដី១០ហិកតាផងដែរ។ លើសពីនោះទីទៀតផលិតកម្មដាវីត្រា ក៏មានទាំងស្ទូឌីយូថតសំលេង និងស្ទូឌីយូថតវីដេអូខាងក្នុង និងខាងក្រៅ។

ជាមួយនិងការបោះទុនវិនិយោគតម្លៃរាប់លានដុល្លារនេះ ផលិតកម្មដាវីត្រាមេឌា ក៏មានក្រុមការងារសុទ្ធ តែមានបទពិសោធខ្ពស់ក្នុងធ្វើស្ទូឌីយូ ផលិតចម្រៀង និងវីដេអូ និងការប្រើប្រាស់សម្ភារទាំងអស់នេះផងដែរ៕